លោក Jose Mourinho បាន​វាយ​បក​ទៅ​កាន់​ការ​ចំអក​របស់​ក្រុម Arsenal ចំពោះ​ការ​រង​បរា​ជ័យ​របស់​ក្រុម Tottenham នៅ​លើ​ទឹក​ដីក្រុម Sheffield United នៅ​លើ​បណ្តាញ​សង្គម តាម​រយៈ​ការ​និយាយ​ថា «អ្នក​ចេះ​តែ​សប្បាយ​ចិត្ត​​នៅ​លើ​គំនរទុក្ខ​អ្នក​ដ៏​ទៃ​ប៉ុណ្ណោះ ស្រប​ពេល​ដែល​អ្នក​ក៏​កំពុង​តែ​មាន​បញ្ហា​ផងដែរ​»​។

Jose Mourinho stokes Tottenham vs Arsenal rivalry: 'You only enjoy ...

ការ​រង​បរា​ជ័យ​ក្នុងលទ្ធ​ផល ៣-១ របស់​ក្រុម Spurs នា​កីឡដ្ឋាន Bramall Lane កាលពីថ្ងៃព្រហស្បតិ៍ បាន​កើត​ឡើង ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​ក្រុម Arsenal បាន​​ផ្តួលក្រុម Sheffield United ក្នុង​លទ្ធ​ផល ២-១ ដើម្បី​ឈាន​ទៅ​ប្រកួត​ពាន FA Cup វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​។ ក្រុម​កាំភ្លើង​ធំ​មួយ​នេះ បាន​សើច​ចំអក​ឲ្យ​គូ​ប្រជែង​ក្នុង​ទីក្រុងឡុងដ៍​របស់​ខ្លួន នៅ​លើ​ Facebook នៅពេល​ដែលពួកគេ​បាន​បង្ហាញ​​រូប​​ភាព​នៃ​ជ័យ​ជម្នះ​របស់​ខ្លួន ដោយ​មានការ​សរសេរ​ចំណង​ជើង​ថា៖ «វា​មិនងាយស្រួល​ឡើយ​ក្នុងការ​ផ្តួល​ក្រុម Sheffield United នៅ​កីឡដ្ឋាន Bramall Lane»​។

Jose Mourinho: Arsenal mock Tottenham because they have no joy of ...

ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​៣លើក​ជាប់​ៗ​​គ្នា​ក្នុងការ​ប្រកួត​លីក ជួយ​ឲ្យក្រុម Arsenal នាំមុខ​៤ពិន្ទុ​ពីលើក្រុម Tottenham ដែល​នឹង​ត្រូវ​ប៉ះ​ជាមួយនឹងក្រុម Everton នៅ​ថ្ងៃ​ចន្ទ​នេះ​។

If Tottenham miss top six, it's not the end of world: Mourinho

Tottenham និង Arsenal នឹង​ត្រូវ​ប៉ះ​​គ្នា​នៅ​ថ្ងៃ​អាទិត្យ ទី​១២​ ខែកក្កដា ហើយ​លោក Mourinho សង្ឃឹម​ថា ក្រុម​ខ្លួន​អាច​សងសឹក​នៅ​លើ​ទីលាន​បាន​។ លោក Mourinho បាន​​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​គិត​ថា ប្រសិន​បើ​ពួក​គេ​ឈរ​លើ​កំពូល​តារាង ឬ​កំពុង​តែ​ប្រជែងដណ្តើម​លេខ​៤ ក្នុង​ពេល​វេលា​ដ៏រីក​រាយ ពួក​គេ​មិន​គួរ​សប្បាយ​ចិត្ត​លើ​គំនរទុក្ខ​អ្នក​ដទៃ​ឡើយ​។ អ្នក​ចេះ​តែរីក​រាយ​លើ​គំនរ​ទុក្ខ​អ្នក​ដទៃ​ប៉ុណ្ណោះ ស្រប​ពេល​ដែល​អ្នក​ក៏​​កំពុង​តែ​មាន​បញ្ហា​ដូច​គ្នា​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia