វីរបុរសក្រុមកាំភ្លើងធំ​ Arsenal លោក Ian Wright បានធ្វើការចោតសួរជាសំណួរទៅកាន់ក្រុមហង្សក្រហមLiver pool ថាកីឡាករ២រូបគឺ ១.Divock Origi និង ២.Takumi Minamino ថាតើពួកគេទាំងពីរបានជួយក្រុមបាន​អ្វីខ្លះហើយ?

Liverpool FC v Everton FC - FA Cup Third Round

ខ្សែប្រយទ្ធស្លាប Origi  របស់ក្រុមជម្រើសជាតិបែលហ្សិកបានចាប់ផ្តើមចូលលេងជម្រើសដំបូងអោយ Liverpool​ ពេលផ្តួល Aston Villa កាលពីថ្ងៃអាទិត្យ ប៉ុន្តែតំណែងរបស់គេត្រូវប្តូរជំនួសដោយកីឡាករឆ្នើម និងមានឥទ្ធិពល​ គឺ Roberto Firmino រីឯកីឡាករអន្តរជាតិជប៉ុន Takumi Minamino ក្រោយផ្ទេរមក​កីឡា​ដ្ឋានAnfield ក្នុងតម្លៃ ៧ លានផោនពីក្លិប RB Salzburg កាលពីខែមករានៅមិនទាន់បានមានឪកាសបង្ហាញខ្លួន និងរកគ្រាប់បាល់ដើម្បី​ផ្គាប់ចិត្តអ្នកគាំទ្រនៅឡើយផងដែរ។

Liverpool FC v Aston Villa - Premier League

Wolverhampton Wanderers v Liverpool FC - Premier League

 

Wright អតីតខ្សែប្រយុទ្ធអង់គ្លេសរូបនេះបានប្រាប់ Premier League Production ថា ក្លឹបតែងតែដាក់ អោយ Salah លេងចាប់ដៃគូជាមួយ Mane នៅប្រយុទ្ធស្លាបឆ្វេងនិងស្តាំខណៈ Firmino ជាអ្នកគាំទ្រនៅតំបន់បម្រើ-ប្រយុទ្ធ​កណ្តាល ស្របពេលខ្សែប្រយុទ្ធប្រេស៊ីលរូបនេះតែងតែមានឪកាស និងបង្កើតឪកាសអោយមិត្តរួមក្រុម​បាន​ជា​រឿយៗ ប៉ុន្តែផ្ទុយទៅវិញនៅពេលដែលអ្នកក្រឡេកមើល Origi រឺ Minamino វាពិតជាចង្អៀត​ណាស់​សម្រាប់​ពួកគេ។ ដូច្នេះនិយាយបានថាអ្នកទាំងពីរជាចំណែកលើសយ៉ាងពិតប្រាកដ។

 

ប្រភព៖ metro