John Stone គ្រោងនឹងចាប់ផ្តើមបង្ហាញខ្លួនសម្រាប់ការប្រកួតលីគ កំពូលអង់គ្លេសជាលើកដំបូង​របស់​ខ្លួនក្រោយខកខាន ចាប់តាំងពីខែមករាពេល Man.City ទទួលក្រុមសារិកាព្រៃ Newcastle នៅឯ​កីឡា​ដ្ឋាន Etihad Staidium នាថ្ងៃព្រហស្បត្ត៏ស្អែកនេះ។ ឆ្លើយតបនិងបញ្ហានេះគ្រូបង្វឹកសញ្ជាតិ​អេស្បាញ​លោក Pep Guardiola មិនបានបញ្ជាក់ច្បាស់ពីអនាគតរបស់អតីតកីឡាករ​ក្លឹប Everton រូបនេះ​នៅ​ឡើយទេ ដរាបណារដូវកាល Premier League ២០១៩-២០២០មិនទាន់បញ្ចប់ ។

John Stones: Manchester City boss Pep Guardiola casts doubt over ...

អតីតគ្រូបង្វឹក Bayern Munich និង Barcelona បានបញ្ជាក់ប្រាប់បណ្តាញ​សារពត៌មាន​យ៉ាង​ដូច្នេៈ​ថាៈខ្ញុំមិនទាន់អាចនិយាយបានពេលនេះទេ តែខ្ញុំនិងប្រាប់នៅលើទីផ្សារដោះដូរកីឡាក​​រចាប់ផ្តើម នៅ ពេល ចុងបញ្ចប់នៃរដូវកាលនេះ។  ខ្ញុំធ្លាប់បាននិយាយជាច្រើនដងថាខ្ញុំ សប្បាយចិត្តដែលមាន John នៅក្នុងក្រុម ។ ហើយចង់ធ្វើអ្វីដែលល្អបំផុតសម្រាប់គាត់។

John Stones could leave Manchester City in summer, says Pep ...

ទោះយ៉ាងណាម្ចាស់ជើងឯកLeague Cup ២សម័យកាលជាប់គ្នា Man City ក៏ត្រៀមចូលប្រឡូក ក្នុង​ទីផ្សារដោះដូរកីឡាករដើម្បីនាំយកខ្សែការពារកណ្តាលម្នាក់ទៀត បើទោះបីជាក្លឹបបច្ចុប្បន្នមា​ន​កីឡាករ Fernandinho, Laporte (កំពុងរបួស) និង Otamandi យ៉ាងណាក្តី ។ព្រោះបន្ទាប់ពីការចាកចេញ​របស់ ​Vicent​ Kompany ក្លឹបនៅមិនទាន់រងកបានខ្សែការពារកណ្តាលល្អម្នាក់ មកជំនួសរូបគេបាននៅ​ឡើយ​ទេ។