លោក Juergen Klopp អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Liverpool បាន​បញ្ជាក់​ថា លោក​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ដោយ​សារ​តែ​ការ​អភិវឌ្ឍ​របស់​សាល​បង្វឹក​ថ្នាក់​ថ្នាល​នៃក្លិប​នេះ។

Jurgen Klopp: 'I want a Liverpool team with a Scouse soul' - BBC Sport

ហើយ​លោក​សង្ឃឹម​ថា នឹងមាន​ក្រុម​មួយ​ដែល​ប្រជុំ​ដោយ​កីឡាករ​ក្នុងស្រុក​ នៅ​ថ្ងៃ​អនាគត​។ Liverpool បាន​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ​​កំពូល​របស់​អង់គ្លេស​ជាលើក​ទី​១​ក្នុង​រយៈ​​ពេល​៣០ឆ្នាំ កាលពី​ខែមុន ដែលនាំ​ឲ្យ​មាន​ការលើក​ឡើង​ថា លោក Klopp នឹង​ដាក់​ឲ្យ​​កីឡាករ​វ័យ​ក្មេងជំនាន់​ក្រោយ​​មាន​ឱកាស​ចូល​លេង ដូចជា Neco Williams, Curtis Jones និង Harvey Elliott សម្រាប់​ការ​ប្រកួត​ដែលនៅ​សល់​ចំនួន​៧​លើក​ទៀត​។

លោក Klopp សញ្ជាតិ​អាល្លឺ​ម៉ង់ ដែល​ក្រុម​របស់​លោក​នាំមុខ​២៣​ពិន្ទុ​​ដាច់​លើក្រុមឈរលេខ​២​ Man City បាន​បញ្ជាក់​ថា ទស្ស​នរយៈពេល​វែង​របស់​លោក គឺ​មាន​​ក្លិប​មួយ​ដែល​ពោរពេញ​ដោយ​តារាឆ្នើម​ៗ​ក្នុង​ស្រុក​។

Liverpool transfer news: Jurgen Klopp issues concerning update ...

គ្រូបង្វឹក​របស់​ក្លិប Liverpool រូបនេះ បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ក្នុង​សន្និសីទជា​វីដេ​អូមួយ នៅមុន​ពេល​ការ​ប្រកួត​ជាមួយ​នឹងក្រុម Brighton & Hove Albion នៅ​រាត្រីនេះថា៖ «អ្វី​ដែល​យើង​ចង់​បាន​គឺ​​កីឡា​សម្រាប់​គ្រប់គ្នា​។ សេណា​រី​យោ​​ដ៏​ល្អ​បំផុត​គឺ​ថា យើង​មាន​គំរូ​កីឡា​អាជីព​ជុំ​វិញ​ខ្លួន»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia