លោក Ole Gunnar Solskjaer អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប Manchester United នឹង​មិន​ស្វែង​រក​​កញ្ចប់​ថវិកា​ដ៏ច្រើន​សន្ធឹកសន្ធាប់ដើម្បី​ទិញ​ចូល​កីឡាករ​ថ្មី នៅ​រដូវក្តៅនេះឡើយ ដោយ​សារ​តែ​ភាព​ជាក់ស្តែង​​នៃ​វិបត្តិ​សេដ្ឋ​កិច្ច​ដោយ​សារ​តែ​វីរុស​កូរ៉ូ​ណា ប៉ុន្តែ ចង់​ឲ្យ​ក្លិប​រក្សា​ទុក Paul Pogba តាម​រយៈការផ្តល់​កុង​ត្រា​រយៈពេល​វែង​។

លោក Ed Woodward អនុ​ប្រធានក្លិប Man United បាន​តឿន​រំឭកថា វា​នឹង​មិនមាន​ការ​ដោះ​ដូរ​កីឡាករដូច​ធម្ម​តាឡើយ ក្នុង​ពេល​បើក​ទីផ្សារ​ដោះដូរ​ និង​និយាយ​អំឡុង​ពេលនៃ​ការ​​ផ្អាក​ការ​ប្រកួត​ដោយសារ​តែ​កូវីដ-១៩ ថា គម្រោង​ទិញ​ចូល​កីឡាករ​ថ្មី​ៗ​ក្នុង​ទឹក​ប្រាក់​លាន​ផោន នៅ​រដូវក្តៅនេះ ហាក់ដូច​ជា​ត្រូវ​ពង្រើយ​កន្តើយ ដោយ​សារ​តែវិបត្តិ​ជាក់​ស្តែង​ដែល​កើត​ឡើង​ក្នុង​កីឡា​នេះ​។ ទម្រង់លេង​របស់​ក្រុម Solskjaer ចាប់​តាំងពី​វិល​ទៅ​ប្រកួត​វិញ កាលពី​ខែ​មុន ក៏​បាន​បង្ហាញ​ផង​ដែរ Man United មិន​ត្រូវ​ការ​ចំណាយ​ប្រាក់ច្រើនក្នុង​ទីផ្សារ​ដោះដូរ​​កីឡាករ​នាពេល​ខាងមុខនេះ​ឡើយ​។ ខ្សែ​ប្រយុទ្ធ​ទើប​តែរះ Mason Greenwood ដែល​បាន​ស៊ុត​បាល់បញ្ចូល​ទី​៣​គ្រាប់​ក្នុង​ការ​ប្រកួត​២លើក​ចុងក្រោយ បាន​ជួយ​លុប​ចោល​ពាក្យ​ចរចាម​អា​រ៉ាម​ផ្សេង​ៗ​ជុំ​វិញ​ការ​នាំ​យក​តារាឆ្នើម Jadon Sancho របស់​ក្លិប Borussia Dortmund​។

លោក Solskjaer បាន​ឲ្យ​ដឹងថា៖ «វា​មាន​ភាព​ជាក់ស្តែង​។ ខ្ញុំ​គិត​ថា ពិភព​លោក​ទាំង​មូល​បានផ្លាស់ប្តូរ ទាំងផ្នែក​ហិរញ្ញ​វត្ថុ និង​ការ​ត្រៀមលក្ខខណៈដែល​បាន​ធ្វើ​លើ​តម្លៃផ្សេង​ៗ»៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia