ការផ្ទេររបស់ Kai Havertz ទៅកាន់ក្លឹប Bayern Munich នៅរដូវក្តៅនេះនិងអាចកើតមានឡើងបាន ប្រសិនបើ ជាខ្សែបម្រើពីររូបគឺ Thiago Alcantara និង David Alaba ចាកចេញពីក្លឹប។ យោងតាមលោក

Havertz to Bayern possible if Thiago & Alaba leave, says Matthaus ...

Lothar Matthaus  វីរបុរសក្រុម Bayern Munich និងជម្រើសជាតិអាឡឺម៉ង់​បច្ចុប្បន្នជាអ្នក​វិភាគ​​កីឡាប្រចាំ​ទូរ​ទស្សន៏​ Sky Sport បានប្រាប់គេហទំព័រ Sky German ថាៈ ប្រសិនជាមានក្លឹបធំ​ដើម្បីដាក់​សំណើរ​ជាទឹក​ប្រាក់មកកាន់ក្លឹប Leverkusen នោះខ្ញុំជឿជាក់ថាៈប្រធានផ្នែកកីឡាលោក Rudi Voller និង​ធ្វើការសម្រេចចិត្ត ខណៈ​ដែ​ល​​រូបគេ ​Havert សម្លឹងឃើញការបោះជំហ៊ាន និងចង់មានការ​ប្រកួត​ប្រជែង​ថ្មីជាមួយម្ចាស់ជើងឯក​ Bundesliga៩សម័យ ។

អតីតកីឡាករដែលបានជួយក្រុមឥន្ទ្រីយ៏ដែកអាឡឺម៉ង់ឈ្នះពានWorld Cup ឆ្នាំ១៩៩០ បន្តថាៈការពិតប្រសិន​Thiago រឺក៏ Alaba ចាកចេញជាមួយថ្លៃឈ្នួលផ្ទេរខ្ពស់នោះ ហើយយើងនិងសន្សំបានប្រាក់ឈ្នួលពីពួកគេ​ទាំងពីរ​បាន​​ច្រើន។ បន្ទាប់​មកវាសមល្មមគ្រប់គ្រាន់ ដើម្បីអោយក្លឹបដេញថ្លៃយកកីឡាករដ៏មានទេពកោសល្យវ័យ​ក្មេងរូប​នេះ​​​មករួម​ក្រុម​បានហើយ ។

Bayer Leverkusen's Kai Havertz wants Bayern Munich move | Football ...

Havertz ក្លាយជាកីឡាករដ៏មានតម្ឡៃដែលទទួលបានចំណាប់អារម្មណខ្លាំងពីក្លឹបធំៗនៅទ្វីប​អឺរ៉ុបដែលក្នុងនោះ​មាន​​​​តោខៀវ Chelsa បាននាំមុខគេក្នុងការតាមប្រម៉ាញ់ បន្ទាប់ពីកីឡាករអន្តរជាតិអាឡឺម៉ង់រូបនេះ​បង្ហាញ​សមត្ថ​ភាព​រក​គ្រាប់បាល់បញ្ចូលទីបាន១២គ្រាប់នៅក្របខណ្ឌ Bundesliga ។

 

ប្រភព៖ Goal.com