អតីតខ្សែបម្រើរបស់ក្លឹបហង្សក្រហម Liverpool លោក Graeme Souness បានពណ៌នាថាខ្សែប្រយុទ្ធ Mohamed Salah មានភាពអាត្មានិយមនៅកំលុងពេលជួយអោយក្រុមភ្ញៀវម្ចាស់ជើងឯក Premier League ផ្តួលក្រុមម្ចាស់ផ្ទះរហស្សនាមសត្វរំពេរ Brighton កាលពីថ្ងៃពុធក្នុងលទ្ធផល ៣ទល់និង១។

Brighton were NAIVE!" | Graeme Souness on Brighton's first half ...

កីឡាករ​អន្តរជាតិ​អេហ្សីបរូបនេះរកបានគ្រាប់បាល់បើកឆាកនៅនាទីទី ៦ ក្រោយការបញ្ជូនបាល់របស់​ Roberto Firmino មុនពេល​បញ្ជូនបាល់អោយប្រធានក្រុម Jordan Henderson រកបានគ្រាប់ទី២និងបន្តរកគ្រាប់ជ័យជំនះនៅនាទីទី ៧៦ ដោយការតែតបាល់បញ្ចូលទីក្រោយការបញ្ចូនបាល់ ចេញពីជ្រុងរបស់កីឡាករRobertson។

២ គ្រាប់របស់ Salah បានធ្វើអោយរូបគេស្ថិតនៅលើផ្លូវក្នុងការប្រជែងឈ្នះពានស្បែកជើងមាសជាលើកទី ៣ ជាប់​ៗគ្នាក្រោយរកបាន ១៩ គ្រាប់នៅ រដូវកាលនេះនិងមាន ៣ គ្រាប់តាមពីក្រោយខ្សែប្រយុទ្ធ Jamie Vardy រ​បស់ក្រុម​ Leicester  ដែលរកបាន ២២ គ្រាប់មកទល់ពេលនេះ។

Jurgen Klopp Defends Mohamed Salah After Graeme Souness Calls ...

លើកឡើងទាក់ទងបញ្ហានេះអតីតកីឡាករឆ្នើម Liverpool បច្ចុប្បន្នជាអ្នកវិភាគប្រចាំទូរទស្សន៏ Skysport បានប្រាប់ថាៈអ្នកបាន​ឃើញ​​​​ទម្រង់លេងរបស់គាត់តាំងពីដើមដំបូង។ គាត់ព្យាយាមស៊ុតគ្រប់ឪកាស ទាំងអស់​ហើយមិត្តរួមក្រុមរបស់​គាត់នឹងមិនសប្បាយចិត្តជាមួយគាត់ពីរឬបីលើកផងដែរទេ ទោះបីជាគាត់បានចែក​បាល់​អោយពួកគេ​ស៊ុត​បញ្ចូល​ទីក្តី។ប៉ុន្តែខ្ញុំយល់ថាគាត់គិតតែប្រយោជន៍ផ្ទាល់ខ្លួន។ និងអាត្មានិយម។ គាត់ពិត​ជាចង់​បានស្បែកជើងមាស​សម្រាប់​រដូវកាលទី៣នេះ ៕

 

ប្រភព៖ SkySports