Daniel James នៅតែមានអនាគតភ្លឺស្វាងជាមួយក្លឹបបិសាចក្រហម Man.Utd ហើយរូបគេមិនត្រូវ​បានក្លឹបដាក់អោយក្លឹបផ្សេងខ្ចីជើង​នៅរដូវកាលក្រោយនេះទេ ។យោងតាមការអះអាងរបស់ លោក Jonathan Barnett​ដែលជាភ្នាក់ងារផ្ទាល់របស់ ខ្សែបំរើស្លាបសញ្ជាតិវេលស៍រូបនេះបានប្រាប់បណ្តាញ សារពត៌មាន Stretty News ថាៈគាត់នៅតែជាសមាជិកដ៏សំខាន់សម្រាប់ក្រុម។ ខ្ញុំឃើញគាត់នៅកំពុង​លេង​​អោយក្លឹបនៅឡើយ ហើយមិនមានការចាកចេញក្រោមរូបភាពខ្ចីជើងនោះទេ។

Daniel James 'major part' of Man Utd future plans and will NOT be ...

ក្រោយផ្ទេរពី Swansea មកកាន់ទឹកដីOld Traffordក្នុងតម្លៃខ្លួន១៥លានផោន James កាល​ពីដើម​រដូវ​កាលបានខកខានបង្ហាញទម្រង់លេងនៅក្នុងជម្រើស១១នាក់ដំបូងក្រោមការដឹកនាំរបស់ លោក Solskjaer បើទោះបីជារូបគេបង្ហាញខ្លួនបាន២៦ប្រកួតស៊ុតបញ្ចូលទីបាន៣គ្រាប់និង Assist បាន៦​ដងយ៉ាងណាក៏ដោយ។

James won't be loaned out next season, says agent | Fox FM

ប៉ុន្តែចាប់តាំងពីក្របខណ្ឌPremier League ត្រូវបាន ចាប់ផ្តើមដំណើរការ​ឡើង​វិញ​កាល​ពីខែ​មិថុនា​ក្រោយខកខានរយៈពេល៣ខែដោយសាមេរោគកូវីត-១៩ បច្ចុប្បន្នតួនាទី​របស់​កីឡាក​រ​វ័យ​​២២ឆ្នាំ​រូប​នេះ​ត្រូវបានកាន់កាប់ដោយមិត្តរួមក្រុមកីឡាករវ័យក្មេងសញ្ជាតិអង់គ្លេស Mason Greenwood ត្រូវ​បាន​​គ្រូបង្វឹកសញ្ជាតិន័រវេដាក់អោយលេងនៅតំបន់បម្រើដោយចាប់ដៃគូគ្នាជាមួយ Pogba និង Fernandes ជំនួសវិញ។