លោក Ole Gunnar Solskjaer បាន​ទទួលស្គាល់​ថា ក្រុម Manchester United គឺ​ជាក្រុម «ថ្មីមួយ» បើ​ធៀប​ទៅ​នឹងក្រុម​​ដែល​បាន​ធ្លាក់​ចុះ​ទម្រង់​លេង​កាលពី​ដើម​រដូវ​កាល​នេះ ក្រោយពី​បាន​បន្ត​ការ​មិនស្គាល់​ចាញ់​របស់​ខ្លួន​រហូត​ដល់​ទៅ​១៧​ប្រកួត តាម​រយៈ​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ៣-០ នៅ​កីឡដ្ឋាន Aston Villa​។

I'm sure we will get back to winning the league ' - Solskjaer ...

 

Man United បាន​ក្លាយ​ជាក្រុម​ដំបូង​គេ​ក្នុង​ប្រវត្តិ​សាស្ត្រនៃក្រប​ខ័ណ្ឌ Premier League ដែល​បាន​ឈ្នះ​ការ​ប្រកួត​៤លើក​ជាប់​ៗ​​គ្នា ​ជាមួយនឹងគ្រាប់បាល់​ចាប់​ពី​៣​គ្រាប់​ឡើង​ទៅ ខណៈដែល​ខ្សែ​ប្រយុទ្ធ Mason Greenwood បាន​បន្ត​ទម្រង់​លេង​យ៉ាង​ល្អ​របស់​ខ្លួន តាម​រយៈ​​ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាងល្អ​មួយ​ផ្សេង​ទៀត ក្រោយ​ពី​ការ​ស៊ុត​បាល់​ប៉េ​ណាល់​ដ៏​ចម្រូង​ចម្រាស់​របស់ Bruno Fernandes ដើម្បី​រក​គ្រាប់​បាល់​បើកឆាក​។

បន្ទាប់​មក Fernandes បាន​​បញ្ជូន​បាល់​ទៅ​ឲ្យ Paul Pogba ដែល​បាន​គ្រាប់​បាល់​​បញ្ចូល​ទី​ជាលើក​ដំបូង​របស់​ខ្លួន ក្នុង​រយៈពេល​ជាង​១​ឆ្នាំ ខណៈ​ដែល Man United បាន​ដេញ​តាមពី​ក្រោយ​ក្រុម​ស្ថិតក្នុង​ចមណាត់​ថ្នាក់​លេខ​៤​ត្រឹម​តែ​១ពិន្ទុ​គត់​។ ទាក់ទង​នឹង Pogba លោក Solskjaer បាន​ឲ្យ​ដឹងថា៖ «រូប​គេ​គឺ​ជាមនុស្ស​ដ៏អស្ចារ្យ ជា​កីឡាករ​ដ៏​ឆ្នើម និង​​ជា​ខ្សែ​បម្រើម្នាក់​ក្នុង​ចំណោម​ខ្សែ​បម្រើ​ដ៏​មាន​ឥទ្ធិ​ពល​បំផុត​ក្នុងពិភព​លោក​។ រូប​គេ​កំពុង​តែ​​លេង​កាន់​តែល្អប្រសើរ ពីព្រោះ​រូប​គេ​បានអវត្ត​មាន​ជាយូរ​មក​ហើយ»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia