មានតែ Lionel Messi និង Cristiano Ronaldo តែប៉ុណ្ណោះដែលមានទម្រង់លេងកំរិតខ្ពស់ និងល្អជាង ខ្សែ​ប្រយុទ្ធ Raheem Sterling របស់ក្រុម Manchester City នៅក្នុងពិភពបាល់​ទាត់​នា​ពេល​បច្ចុប្បន្ន​។ពាក្យ​សម្តីនេះជាការយល់ឃើញនិង លើកឡើងរបស់អតីតមិត្តរួមក្រុមជម្រើសជាតិអង់គ្លេស ​Joleon Lescott បានប្រាប់គេហទំព័រផ្លូវការណ៏របស់ក្លឹបយ៉ាងដូច្នេះ ។

DO YOU AGREE? “Only Messi And Ronaldo Are Ahead Of Sterling ...

បើទោះបីជាកីឡាករខ្សែប្រយុទ្ធស្លាបវ័យ ២៥ ឆ្នាំរូបនេះ មិនអាចជួយក្រុមរបស់លោក Pep Guardiola ក្នុង​​ការឈ្នះពាន Premier League ជាលើកទី ៣ បានក៏ពិតមែន ប៉ុន្តជាក់ស្តែងរូបគេរីករាយនឹង​យុទ្ធ​នា​​ការប្រកួតដ៏អស្ចារ្យនៅរដូវកាលនេះដោយរកបាន ១៤ គ្រាប់និង Assist  ៣ គ្រាប់ក្នុងការ​ប្រកួត​ក្រប​ខណ្ឌលីកកំពូលអង់គ្លេសចំនួន ២៩ ដងនៅរដូវកាលនេះ។

Ronaldo, Messi, and Sterling, really? - ronaldo.comការបង្ហាញទម្រង់លេងដោយរកគ្រាប់បាល់ចុងក្រោយតាមរយៈការស៊ុតបញ្ចូលទីក្រុមភ្ញៀវ Newcastle ក្នុងលទ្ធផលដ៏លើសលប់ ៥ទល់និង០ កាលពីថ្ងៃពុធនាំអោយអតីតខ្សែការពារកណ្តាលក្លឹប​ Man City រូបនេះបញ្ជាក់ប្រាប់ថាៈគាត់បានឈានដល់កម្រិតកំពូលមួយ ហើយមិនត្រឹមតែ អាចរកគ្រាប់បាល់​ដោយ​ខ្លួនឯងនោះទេ គាត់អាចបង្កើតឪកាសចែកបាល់ អោយមិត្តរួមក្រុមស៊ុតបញ្ចូលទី និង បង្ក​ព្យុះ​ភ្លៀងសម្រាប់ការប្រកួតផងដែរ។

ប្រភព៖ Goal.com