ក្រុមអធិរាជស Real Madrid ត្រូវការជ័យជំនះតែ២លើកទៀតប៉ុណ្ណោះដើម្បីគ្រងតំណែង​ជើង​ឯក La Liga ដែលខកខានចាប់តាំងពីឆ្នាំ២០១៧ បន្ទាប់ពីផ្តួលក្រុមម្ចាស់ផ្ទះ Deportivo Alaves ក្នុងលទ្ធផល ២ទល់និង០សម្រាប់ការ​ប្រកួត​នៅសប្តាហ៏ទី៣៥កាលពីយប់មិញ ។

Real Madrid maintain winning run against Alavés and close in on ...

២គ្រាប់របស់ក្រុមកំពូលតារាងរក​បានដោយខ្សែ​ប្រយុទ្ធ​ បារាំង Karim Benzema បន្ទាប់ពី Ximo Navarro បង្កកំហុសធ្វើអោយ Ferland Mendy ដួលក្នុងតំបន់គ្រោះថ្នាក់ មុនពេលគ្រាប់បាល់ទី២ក៏ Benzema ដើរតួនាទីជា​តួឯក​បញ្ជូនបាល់ទៅ អោយខ្សែបម្រើអន្តរជាតិអេស្បាញ Marco Asensio ខណៈប្រព័ន្ធវីដេអូជំនួយការ​អាជ្ញាកណ្តាលVAR បដិសេធចោលថាជាគ្រាប់បាល់Offside។បញ្ចប់លទ្ធផលAlaves ០:២ Real Madrid។

Real Madrid 2-0 Deportivo Alaves: Zidane's men on brink of title glory

ក្រុមការពារតំណែងជើងឯក Barcelona បានបន្ថយគម្លាតតាមពីក្រោយដល់ទៅ ៤ ពិន្ទុវិញម្តង​ហើយ​ប្រសិនជាពួកគេចាញ់ Real Vallodolid នៅថ្ងៃសៅរ៍រីឯ Real Madridនិងអាចលើកពាន La Liga បានពេលពួកគេផ្តួល Granada នៅថ្ងៃច័ន្ទខាងមុខ។ មានន័យថាទោះបីជាឈ្នះ ២ ឬឈ្នះ ១ និងស្មើ ២ ខណៈការប្រកួតនៅសល់៣ លើកទៀតនិងបញ្ចប់រដូវកាលក៏ក្រុមរបស់លោក Zinedine Zidane និងលើកពានដោយស្វ័យប្រវត្តិ ។