អ្នកចាត់ការទូទៅ Ralph Hasenhuttl បានក្រើនរំលឹកនិងប្រាប់ដល់កូនក្រុម Southampton របស់ខ្លួនថា ត្រូវតែមានជំនឿចិត្តនិងមិនត្រូវព្រួយបារាម្មណ៏មុនពេលការប្រកួតជាមួយក្រុមកំពុងឡើងជើង Man. United នៅយប់ថ្ងៃច័ន្ទនេះទេ។ Southampton និងត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុមបិសាចក្រហម នៅទឹកដី Old Trafford ខណៈដែលពួកគេរក្សាកំនត់ត្រាមិនស្គាល់ចាញ់សោះក្នុងការប្រកួតក្របខ័ណ្ឌ Premier League ចំនួន ៣ លើកចុងក្រោយមុនពេលប៉ះជើងខ្លាំង Man Utdដែលមាន ទម្រង់លេងមិនធម្មតា។
អ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer ទទួលបានការចាប់អារម្មណ៍ ខ្លាំងចាប់តាំងពីលីកកំពូលអង់គ្លេសចាប់ផ្តើមឡើងវិញកាលពីដើមខែមិថុនា ខណៈកីឡាករ Bruno Fernandes បានដើរតួយ៉ាងសំខាន់ក្នុងការជួយក្រុមទទួលជ័យជំនះ បួនដងចុងក្រោយរបស់ពួកគេ។

Southampton មានប្រវត្តិធ្លាប់ផ្តួល Man United នៅកីឡាដ្ឋាន Old Trafford កាលពីខែមករាឆ្នាំ ២០១៦ ស្របពេលអ្នកចាត់ការសញ្ជាតិអូទ្រីសបានបញ្ជាក់យ៉ាងដូច្នេះថាៈមានហេតុផលអ្វីត្រូវចាញ់? យើងអាចឈ្នះបាន។ អ្នករាល់គ្នាគិតថាពួកគេនឹងឈ្នះការប្រកួត។គេនឹងបង្ហាញយើងថាពួកគេខ្លាំងប៉ុណ្ណាហើយនេះជាអ្វីដែលយើងត្រូវប្រឈមមុខ។ដើម្បីមានការប្រកួតប្រជែងគឺជាអ្វីដែលយើងចូលចិត្តបំផុត។ នេះគឺជាអ្វីដែលយើងចង់មាន។ អ្នករាល់គ្នាដឹងថាពួកគេខ្លាំងនៅពេលនេះហើយយើងទៅទីនោះហើយមិនមានកំណត់ត្រាអាក្រក់ទេនៅរដូវកាលនេះ។ Southampton នឹងមានកំនត់ត្រាល្អបំផុតមួយប្រសិនពួកគេផ្តួលMan. United ដែលកំពុងឡើងទម្រង់លេង ខណៈខ្សែប្រយុទ្ធវ័យក្មេងជួរមុខ Anthony Martial, Marcus Rashford និង Mason Greenwood សុទ្ធសឹងរកគ្រាប់បាល់បញ្ចូលទីគ្រប់ការប្រកួត។
ប្រភព៖ sportsmole
 
                