លោក Jose Mourinho  ពេញចិត្តនិងរីករាយចំពោះទម្រង់លេងកូនក្រុមរបស់ខ្លួន ដែលអាចសម្រប ទៅ​នឹងយុទ្ធសាស្ត្ររបស់លោក ក្រោយនាំមកនូវភាពជោគជ័យ​ក្នុងកា​រប្រ​កួត​វាយបកយ៉ាងលំបាកដើម្បី​ដណ្តើម​ជ័យជំនះក្នុងលទ្ធផល ២ទល់និង១ លើក្លឹបរួមទីក្រុងឡុងដ៏គឺ​កាំភ្លើងធំ Arsenal​ កាល​ពីយប់​ថ្ងៃ​អាទិត្យ​ម្សិលមិញនេះ។

Jose Mourinho sets Tottenham Europa League challenge after winning ...

ក្រោយចូលមកដឹកនាំក្លឹបជាលើកដំបូងចាប់តាំងពី ខែវិច្ឆិកាជំនួសអតីតគ្រូបង្វឹក Mauricio Pochettino កាលពី​ឆ្នាំមុនអតីតគ្រូបង្វឹក Man Utd និង ​Chelsea ​បានដឹកនាំក្រុមទទួលបាន ៣ ពិន្ទុដ៏សំខាន់នៅ​សប្តាហ៏​ទី៣៥ ដែលធ្វើឲ្យ ពួកគេមាន​លំដាប់ពិន្ទុកើនលើ Arsenal ចំនួន២ពិន្ទុ និងឈរនៅចំណាត់​ថ្នាក់​លេខ​៨ ។

Jose Mourinho press conference: Every word on Tottenham vs Arsenal ...

អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះបានជ្រើសយកទម្រង់លេង ៤-៤-២ មកដឹកនាំការប្រកួតលើក​នេះក៏​សម្តែង​ការជឿ​ជាក់​ផងដែរថាក្រុម  Tottenham ត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់​ការ​ប្រកួត Europa League នៅរដូវកាលក្រោយ។ អ្នកចាត់ការទូទៅវ័យ៥៧ បានប្រាប់ទូរទស្សន៍ Sky Sports ថាៈ ខ្ញុំគិតថាការប្រកួតនេះមានលក្ខណៈបច្ចេកទេសនិងប្រើប្រាស់សមត្ថិភាពច្រើនបំផុត និយាយដោយ​ស្មោះត្រង់ខ្ញុំ​គិតថាគូបដិបក្សលោក Mikel Arteta បានប្រើប្រាស់វិធីសាស្រ្ត លេង​យ៉ាងមានស្ថេ​រភាពនិងប្រសើរឡើង ដែលជាមូលហេតុធ្វើអោយយើងមានការលំបាកក្នុងការទទួលយក​ជ័យជំនះ​តែយើងធ្វើបានល្អក្នុងការប្រកួតនេះ។

 

ប្រភព៖ sportsmole