លោក Zinedine Zidane គ្រូបង្វឹកក្រុមអធិរាជស Real Madrid បាននិយាយថាក្រុម​របស់​លោក​កំពុងឈានទៅរកការប្រឈមនៅសប្តាហ៍ដ៏លំបាកបំផុត ស្របពេលការប្រកួតក្របខណ្ឌ La Liga​នៅ​សល់ចំនួន៣ដងទៀតក្នុងរយៈពេល ៦ ថ្ងៃ ហើយការប្រកួតដ៏សំខាន់ពីរខាងមុខជាការ​សម្រេច​​ពី​លទ្ធ​ផល​​​លើកពានក្របខណ្ឌ  LaLiga រដូវកាល ២០១៩-២០២០នេះផងដែរ។

Zidane: “There's a need for balance between defence and attack ...

គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានថ្លែងប្រាប់បណ្តាញសារពត៌មានយ៉ាងដូច្នេះមុនជំនួបជាមួយ​ Granada នៅយប់ថ្ងៃទី១៣ និងបន្តជួប Villarealនៅថ្ងៃទី១៦ ថាៈ យើងនិងមានបញ្ហាស្ត្រេសច្រើន​រួមជាមួយ​និងភាពតានតឹងទេតែវាជាកាតព្វកិច្ច និង ជាការ​ប្រកួតប្រជែងហើយនោះជាអ្វីដែលជំរុញ និង ជួយ​លើកទឹកចិត្តយើងឱ្យឈ្នះការប្រកួត។ សម្រាប់ Eden Hazard យើងនឹងមើលពីស្ថានភាពរបស់គាត់នៅ​ថ្ងៃនេះ ហើយរឿង​សំខាន់​បំផុត​គឺយើង​ត្រូវ​គិតពីកីឡាករដេលអាចចូលលេងបាន។

Zinedine Zidane on 'title week' Real Madrid: 'Hardest week of the ...

គ្រូបង្វឹកវ័យ៤៨ឆ្នាំរូបនេះក៏បានធ្វើការវាយតម្លៃខ្ពស់ពីសមត្ថភាពរបស់អ្នកចាំទី Thibaut Courtois ដែល​បានបង្ហាញទម្រង់លេងល្អ និងធ្វើបាន Cleansheet (មិនមានរបូតគ្រាប់បាល់)រហូត៥ប្រកួតចុង ក្រោយ​ជាប់គ្នាផងដែរ។

 

ប្រភព៖ Sport.es