ក្រុម Manchester United បានខ្ជះខ្ជាយឱកាសក្នុងការឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃចន្ទ ក្រោយពីគ្រាប់បាល់តាមស្មើនៅនាទី ទី៩៦របស់កីឡាករ Michael Obafemi បានជួយឲ្យក្រុម Southampton ទទួលបានលទ្ធផលស្មើ ២-២ នៅលើទឹកដីក្រុម Old Trafford ក្នុងការប្រជែងដណ្តើមយកកៅអីទៅកាន់ក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ។
ក្រុមរបស់លោក Ole Gunnar Solskjaer មិនអាចដណ្តើមយកប្រៀបលើការរងបរាជ័យរបស់ក្រុម Chelsea និង Leicester កាលពីចុងសប្តាហ៍នេះ បានឡើយ ខណៈដែលពួកគេនៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៥ នៅលើតារាង។
Man United បានក្លាយជាក្រុមដំបូងគេក្នុងក្របខ័ណ្ឌ Premier League ក្នុងការកត់ត្រាជ័យជម្នះ៤លើកជាប់ៗគ្នា តាមរយៈការស៊ុតបាល់បញ្ចូលទីលើដៃគូចាប់ពី៣គ្រាប់ឡើងទៅ ប៉ុន្តែ ពួកគេមិនបានជួបភាពរីករាយ នៅពេលនេះឡើយ ក្រោយពីពួកគេបានវាយតាមស្មើគ្រាប់បាល់របស់ Stuart Armstrong។ គ្រាប់បាល់ស៊ុតបញ្ចូលទី២គ្រាប់ពីសំណាក់ Marcus Rashford និង Anthony Martial បានផ្លាស់ប្តូរការប្រកួតទាំងមូល ប៉ុន្តែ Man United បានជួបការខកចិត្តនៅជិតបញ្ចប់ការប្រកួត នៅពេលដែលកីឡាករបម្រុង Obafemi បានស៊ុតបាល់បំប៉ោងសំណាញ់ទី ក្រោយពីការបញ្ជូនបាល់របស់កីឡាករ Jan Bednarek៕
ប្រភពព័ត៌មាន៖ Channel News Asia


