ក្រុម Real Madrid ត្រូវការឈ្នះត្រឹមតែ១លើកទៀតប៉ុណ្ណោះ ដើម្បីលើកពានក្របខ័ណ្ឌ La Liga ក្រោយពីពួកគេបានរារាំងការវាយបកនៅតង់ទី២ ពីសំណាក់ក្រុម Granada កាលពីថ្ងៃចន្ទ ដើម្បីកត់ត្រាជ័យជម្នះក្នុងលទ្ធផល ២-១ និងដើម្បីរក្សាការនាំមុខ៤ពិន្ទុដាច់លើក្រុម Barcelona។
ខណៈដែលនៅសល់ការប្រកួត២លើកទៀត Real Madrid នឹងក្លាយជាម្ចាស់ជើងឯក ប្រសិនបើពួកគេផ្តួលក្រុម Villarreal នៅលើទឹកដីខ្លួនឯង នៅរាត្រីថ្ងៃព្រហស្បតិ៍ មិនថា ក្រុម Barcelona ទទួលបានលទ្ធផលបែបណានៅកីឡដ្ឋាន Canmp Nou ក្នុងពេលប្រកួតជាមួយនឹងក្រុម Osasuna ក៏ដោយ។
ប៉ុន្តែ ពួកគេបានធ្លាក់ចូលសម្ពាធ ដោយសារតែក្រុម Granada ដែលកំពុងតែប្រជែងយកកៅអីទៅកាន់ក្របខ័ណ្ឌអឺរ៉ុប និងកំពុងតែបានបង្កើតការភ្ញាក់ផ្អើលនៅរដូវកាលនេះ ក្រោយពីបានឈ្នះសិទ្ធិដើម្បីលេងក្នុងក្របខ័ណ្ឌកំពូល កាលពីឆ្នាំមុន។
កីឡាករ Ferland Mendy និង Karim Benzema ហាក់ដូចជាបានជួយឲ្យក្រុម Real Madrid ស្ថិតលើផ្លូវក្នុងការដណ្តើមបានជ័យជម្នះយ៉ាងងាយស្រួលនាកីឡដ្ឋាន Los Carmenes ទៅហើយ ប៉ុន្តែ Granada បានបង្កើតឲ្យមានការប្រែប្រួល បន្ទាប់ពីសម្រាកនៅតង់ទី១ ហើយគ្រាប់បាល់ស៊ុតបញ្ចូលទីនៅនាទី ទី៥០ របស់កីឡាករ Darwin Machis បានជួយឲ្យពួកគេពោរពេញដោយក្តីសង្ឃឹម។
ប៉ុន្តែ Real បានរក្សាការការពារយ៉ាងរឹងមាំនៅតំបន់ការពារ ដើម្បីជួយឲ្យក្រុមរបស់លោក Zinedine Zidane កត់ត្រាជ័យជម្នះជាលើកទី៩ជាប់ៗគ្នាតែម្តង៕
វីដេអូ៖ លាយឡាយ
ប្រភពព័ត៌មាន៖ Channel News Asia