(អង់គ្លេស) លោក Mikel Arteta គឺជាសមា​ជិក​ម្នាក់ក្នុង​ចំណោម​អ្នក​ចាត់​ការ​ទូទៅ​ថ្មី​ម្នាក់ ហើយ​អាច​នឹងប្រែក្លាយ​ក្រុម Arsenal ឲ្យ​ក្លាយ​ទៅ​ជា​ជើង​ខ្លាំង​ដណ្តើម​ពាន​វិញ​​។

 

នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​លោក Jurgen Klopp គ្រូបង្វឹក​របស់​ក្រុម Liverpool នៅមុន​ពេលក្រុម​ទាំង​២ជួប​គ្នា​ក្នុង​​ក្រប​ខ័ណ្ឌ Premier League នៅ​រាត្រី​នេះ​។

ក្រុម​ម្ចាស់​ជើង​ឯក​របស់​លោក Klopp នឹង​ធ្វើដំណើរ​ទៅ​កាន់​ទីក្រុង​ឡុងដ៍​ភាគ​ខាង​ជើង នៅ​រាត្រី​នេះ ដោយ​សម្លឹង​រក​​ការ​រក្សា​ក្តី​សង្ឃឹម​នៃ​​ការ​រក​ឲ្យ​បាន​ច្រើន​ជាង​១០០​ពិន្ទុ ស្រប​ពេល​ដែលក្រុម Arsenal កំពុង​តែ​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​៩ នៅលើ​តារាង​​។

ប៉ុន្តែ លោក Klopp បាន​បញ្ជាក់​ថា លោក Arteta ដែល​បាន​ចាក​ចេញ​​ពី​តួនាទី​​ក្នុងនាម​ជា​បុរស​ដៃស្តាំ​រសប់​លោក Pep Guardiola នៅ​ក្លិប Manchester City កាលពី​ខែ​ធ្នូ ដើម្បី​វិល​ទៅ​កាន់​អតីត​ក្លិប​របស់​ខ្លួន​វិញ​ក្នុងនាម​ជា​អ្នក​ចាត់​ការ​ទូទៅ​នោះ គឺ​ជា​​គ្រូបង្វឹក​ដែល​អាច​ដឹកនាំ​ឲ្យ​ Arsenal វិល​ទៅ​រក​ភាពខ្លាំង​វិញ​។

លោក Klopp បាន​ប្រាប់​សន្និសីទសារព័ត៌​មាន​កាលពីថ្ងៃអង្គារ​ថា៖ «Mikel គឺ​ជា​សមា​ជិក​ម្នាក់ក្នុង​ចំណោម​ជំនាន់​អ្នក​ចាត់​ការ​ទូទៅ​ថ្មី​ដែល​ផ្តល់​នូវ​ភាព​រំភើប​។ ខ្ញុំ​ពិត​ជា​រំភើបក្នុង​ការ​ទស្ស​នា​ការ​ប្រកួត​។ អ្នក​មើល​ឃើញ​ពី​មតិ​យោ​បល់​ផ្សេង​ៗ ដែល​ធ្វើ​ឲ្យមាន​ឥទ្ធិ​ពល​ដោយ​លោក Pep»​។

Once rivals, now a huge chasm stands between Arsenal and Liverpool ...

នៅ​ពេល​ដែល​ត្រូវ​បាន​ចោទ​សួរ​ថា Arsenal អាច​នឹង​ក្លាយ​ជា​គូ​ប្រជែង​ដណ្តើម​ពាន​ដ៏ខ្លាំង​នា​រដូវ​កាល​ក្រោយ​បាន​ទេ គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ​បាន​ឲ្យ​ដឹង​ថា៖ «Mikel មាន​គំនិត​ដូចគ្នា នៅពេល​ដែល​រូប​គេ​ស្ថិត​ជាកីឡាករ​។ Arsenal គឺជាក្រុម​ដ៏​អស្ចារ្យ​មួយ​។ ពិត​ណាស់ រូប​គេនឹងខ្លាំង​។ អ្នក​អាចមើល​ឃើញពី​ឥទ្ធិ​ពលដ៏ធំពីលោក Guardiola​។ ក្រុម​ដ៏អស្ចារ្យ​ជាមួយ​នឹង​កីឡាករ​ប្រកបដោយបទពិសោធ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia