លោក Pep Guardiola បាន​បញ្ជាក់​ថា ក្រុម Manchester City ស័ក្តិសម​នឹង​ទទួល​បាន​ការ​សុំ​អភ័យ​ទោស ក្រោយ​ពី​បាន​រួច​ផុត​ពីការ​ជាប់ពិន័យ​ព្យួរ​​ពីក្រប​ខ័ណ្ឌ​អឺ​រ៉ុប​យ៉ាង​ជោគ​ជ័យ ប៉ុន្តែ លោក​គ្រូបង្វឹក Jose Mourinho និង​លោក Jurgen Klopp បាន​រិះ​គន់​សេចក្តីស​ម្រេច​​របស់​តុលាការអាជ្ញាកណ្តាល​សម្រាប់​កីឡា​ (CAS)​​

Pep Guardiola – Manchester City won't apologise for spending money ...

CAS កាលពីថ្ងៃ​ចន្ទ បាន​សម្រេច​លុប​ចោល​ពិន័យ​​ព្យួរ​រយៈពេល​២​ឆ្នាំ ដែល​ត្រូវ​បាន​ដាក់​ កាលពី​ដើម ទៅ​លើ​ក្លិប​ស្ថិ​តក្នុងក្រប​ខ័ណ្ឌ Premier League មួយ​នេះ ពីសំណាក់អង្គភាព​​គ្រប់គ្រង​កីឡា​បាល់ទាត់​ទ្វីប​អឺ​រ៉ុប ហៅ​កាត់​ថា UEFA ក្រោម​ការ​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​ល្មើស​នឹង​​ច្បាប់​ប្រកួត​ប្រជែង​គ្នាផ្នែកហិរញ្ញវត្ថុ​ដោយ​យុត្តិ​ធម៌ (FFP) នៅ​ចន្លោះ​ឆ្នាំ​២០១២ និង​២០១៦​។ លោក Guardiola មាន​អារម្មណ៍​ថា ក្លិប​នេះ បាន​បង្ហាញពី​ការ​មិន​ធ្វើ​ខុស​របស់​ខ្លួន ក្រោយពី​ការ​​ចោទ​ប្រកាន់​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​ទាក់​ទង​នឹង​ភាពខ្លាំង​ផ្នែក​ហិរញ្ញវត្ថុ​របស់​ពួក​គេ ហើយ​លោក​បាន​បញ្ជាក់​ថា វា​ដល់​ពេលហើយ​សម្រាប់​ក្លិប​ផ្សេងក្នុង​ការ​ទទួល​ស្គាល់​ពី​ទី​តាំង​របស់​ខ្លួន​។

គ្រូបង្វឹក​របស់ក្លិប Man City រូបនេះ​បាន​ប្រាប់សន្និ​សីទ​សារ​ព័ត៌​មាន​មុន​ការ​ប្រកួត​មួយ​ថា៖ «ខ្ញុំ​ពិត​ជា​រីក​រាយ​ក្រៃលែង​ចំពោះ​សេចក្តី​សម្រេច​នេះ​។ វា​បង្ហាញ​ថា រាល់​អ្វី​ដែល​គេគ្រប់គ្នា​នាំគ្នា​និយាយ អំពី​ក្លិប​នេះ គឺ​ជា​រឿង​មិន​ពិត​»​។

Pep Guardiola says Manchester City's focus is on Real Madrid, not ...

លោក​បាន​បន្ថែម​ទៀត​ថា៖ «យើង​គួរ​តែ​​ទទួល​បាន​ការ​សុំ​អភ័យ​ទោស​។ ប្រសិន​បើ​យើង​បាន​ធ្វើ​រឿង​ដែល​ខុស យើង​នឹង​ទទួល​ស្គាល់ការ​សម្រេច​ចិត្ត​ពី​សំណាក់ UEFA និង CAS»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia