Luis Suarez បានសារភាពថា Barcelona មិនអាចការពារតំណែងជើង La Liga បាននៅ​រដូ​វ​កាលនេះទេ ហើយ Real Madrid កំពុងស្ថិតយ៉ាងកៀកបំផុត​ក្នុងការដណ្តើម​យកវា​។ខ្សែ​ប្រយុទ្ធ​ជើងចាស់របស់ក្រុមអ្នក មានបុណ្យបានសារភាពថាៈវានិងមិនអាចទៅ​រួចទេសដែល ​Barcelona​ និងតាមទាន់ពិន្ទុគូប្រជែងដ៏យូរឆ្នាំរបស់ពួកគេ។

Critical Suárez thinks that Barcelona should no longer complain ...
ក្តីសង្ឃឹមការពារតំណែងជើងឯកBarcelonaនៅរដូវកាល២០១៩-២០២០​ហាក់ប្រែជា​ស្រអាប់​រស្មី  ក្នុងរយៈ​ពេល ១១ ថ្ងៃកំលុង ខែមិថុនបន្ទាប់ពីពួកគេប្រកួតស្មើក្រុមដល់ទៅ៣គឺ Sevilla, Celta Vigo និង Atletico Madrid ។ ដែលលទ្ធផលនេះ បានបើកឪកាស ឲ្យ Real Madrid ឈានទៅរក​លទ្ធផលនាំមុខនិងមានឪកាសច្រើនបំផុត។

Mercato | Mercato - Barcelone : Luis Suarez ouvre les portes du ...

បច្ចុប្បន្នក្រុមអធិរាជស Real Madrid នាំមុខ៤ ពិន្ទុលើ Barcelona ខណៈ ក្រុមរបស់លោក Zinedine Zidane អាចលើកពានប្រសិនផ្តួលលេខ ៥ Villarreal មុនពេលជួបក្រុមលេខរៀងទី ១៨ Leganes ដើម្បីបិទយុទ្ធនាការ។ ស្របពេល Barcelona ត្រៀមនឹងបញ្ចប់រដូវ​កាល​របស់​ពួកគេ​ដោយប្រកួតបង្គ្រប់កិច្ចជាមួយ Osasuna និង Alaves ប្រសិន Real Madrid ​គ្រង​តំណែងជើងឯកនោះ។

 

ប្រភព៖ Goal.com