បរទេស៖ អតីតខ្សែប្រយុទ្ធ Liverpool និង Barcelona កីឡាករ Luis Suarez បានបញ្ជាក់ថាខ្លួនបានឈានដល់ការចុះកិច្ចព្រមព្រៀងជាបឋម ដើម្បីចូលរួម​ជាមួយក្លឹបដំបូងក្នុងអាជីពរបស់គាត់ឈ្មោះ Nacional ក្នុងប្រទេសកំណើត Uruguay រួចរាល់ហើយ។

Luis Suarez continues to reject non-European offers - Football España

គួរបញ្ជាក់កីឡាករវ័យ ៣៥ ឆ្នាំរូបនេះបា​ន​ក្លាយ​ជាកីឡាករដែលអាចផ្ទេរចេញដោយគ្មានតម្លៃខ្លួន (Free Transfer) ក្រោយពីកិច្ចសន្យារបស់វីរបុរស Barcelona រូបនេះ ជាមួយ Atletico Madrid ផុត​កំណត់នៅរដូវក្តៅនេះ។ការវិលត្រឡប់របស់ Suarez ដើម្បីបង្ហាញខ្លួនជាមួយក្លឹប Nacional ត្រូវបានគេរំពឹងថានឹងកើតមាន​ យ៉ាងហោចណាស់កំលុង​ពេល​នៃការចាប់ផ្តើមនៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ ក្នុងខែវិច្ឆិកា។

Official: Luis Suarez joins Nacional and poses in his new shirt | Marca

នៅក្នុងវីដេអូមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអតីតខ្សែប្រយុទ្ធAjax បាននិយាយប្រាប់បណ្តាញសារព័ត៌មានលម្អិតអ្វីៗត្រូវបានបញ្ចប់ ហើយ :យើងសង្ឃឹមថានឹងឈានដល់កិច្ចព្រមព្រៀងដែលយើងទាំងអស់គ្នាចង់បាន ។គួរបញ្ជាក់ផងងដែរថាអ្នកគាំទ្រក្លឹប Nacional ប្រមាណ២០០០០ ម៉ឺននាក់ បាន​ពាក់ម៉ាស់មានរូប Suarez ក្នុងការប្រកួតថ្មីៗនេះផងដែរក្រោយពត៌មានឈានដល់កិច្ចព្រមព្រៀងបានកើតមានឡើងនោះ។គួរបញ្ជាក់ថាSurez បានបង្ហាញ​ខ្លួន​ក្នុង​អាជីពជាលើកដំបូងជាមួយ Nacional នៅវ័យ ១៨ ឆ្នាំក្នុងឆ្នាំ ២០០៥ ដោយបានជួយឱ្យពួកគេឈ្នះពានរង្វាន់លីគ Uruguay  និងបានបន្តផ្លាស់ទៅលេងនៅក្លឹប  Groningen នៅលីកកំពូលហូឡង់ នៅរដូវកាលបន្ទាប់៕

 

ប្រភពព័ត៍មាន៖ BBC