បរទេស៖ Athletico Madrid មិនមានចេតនាអនុញ្ញាតឱ្យខ្សែប្រយុទ្ធជើងចាស់ Luis Suarez ចាកចេញពីទឹកដី  Wanda Metropolitano ក្នុងអំឡុងពេលទីផ្សារ​ដោះដូរកីឡាករ​ដែលកំពុងបើកដំណើរការជាលើកពីរនៅខែមករា២០២២នេះទេ។

Transfer: Luis Suarez in shocking Premier League return, to join Liverpool  rivals - Daily Post Nigeria

ទោះបីជានៅតែបង្ហាញទម្រង់លេងបានល្អដោយ​ស៊ុតបញ្ចូលទីបាន ៩ គ្រាប់គ្រប់ក្របខណ្ឌប្រកួតទាំងអស់ក្នុងរដូវកាលនេះទោះយ៉ាងណាកីឡាករអន្តរជាតិអ៊ុយរូហ្គាយវ័យ ៣៤ ឆ្នាំរូបនេះមិនត្រូវបានចាត់ទុកថាជាជម្រើសដំបូង​សម្រាប់ក្រុមគ្រូបង្វឹកអាហ្សង់ទីនលោក  Diego Simeone បន្តទៅទៀត​នោះទេ។ ជាមួយនឹងកិច្ចសន្យាដែលនៅសល់តិចជាងប្រាំមួយខែ យោងគេហទំព័រ ​​Goal បានចុះផ្សាយថាៈ ក្រុមការពារតំណែងជើងឯកLa Liga  បច្ចុប្បន្នមិនទាន់​បានត្រៀមខ្លួនដើម្បីចែកផ្លូវជាមួយSaurez  នៅកំលុងពេលវេលាពាក់កណ្តាលនៃយុទ្ធនាការរដូវកាលនេះនោះទេ។

Luis Suárez would have his days numbered at Atlético de Madrid

ទោះយ៉ាងណាSuarez នៅ​តែ​ស្ថិត​ក្នុង​ជំហរ​ដែល​​អាច​ពិភាក្សា​ក្នុងការផ្លាស់ទៅកាន់ក្លឹបនៅលីកកំពូលផ្សេងទៀតជាមួយនិងការផ្ទេរ​ដោយ​គ្មានតម្លៃខ្លួន(Free Transfer) ​នៅ​ពេល​បញ្ចប់​កិច្ច​សន្យា​របស់​​គាត់ឈានដល់ទីបញ្ចប់។ក្រៅពីAston Villa នៅមានក្លឹបក្នុង​ប្រទេស​ប្រេស៊ីល និង​អារ៉ាប៊ីសាអូឌីតក៏​កំពុង​តាម​ដាន​ស្ថានការណ៍របស់ខ្សែ​ប្រយុទ្ធ​រូប​នេះ​ផងដែរ៕

 

ប្រភពព័ត៍មាន៖Sportsmole