បរទេស៖ ខ្សែ​ប្រយុទ្ធ Luis Suarez បាន​និយាយ​ថា រូប​គេ​នឹង​តែង​តែ​មាន​ក្លិប Atletico Madrid ក្នុង​បេះ​ដូង​របស់​គេ​ជានិច្ច ក្រោយពី​តា​រា​ឆ្នើម​រូបនេះ បាន​និយាយ​ថា លាហើយ​ទៅកាន់​អ្នក​គាំទ្រ ក្រោយពី​បានបញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ១-១ ​ជាមួយនឹងក្រុម Sevilla កាលពីថ្ងៃ​អាទិត្យ​។

លទ្ធផល​នេះ មានន័យ​ថា ក្រុម Sevilla នឹង​ត្រូវ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​៤​នៅលើ​​តារាង​ក្រប​ខ័ណ្ឌ La Lig ខណៈ​ដែល​គ្រាប់​បាល់​តាម​ស្មើ​របស់កីឡាករ Youssef En-Nesyri នា​កីឡដ្ឋាន Wanda Metropoliano បាន​ជួយ​ឲ្យ​ក្រុម​ខ្លួនឈ្នះកៅអី​ទៅលេង​ក្នុងក្រប​ខ័ណ្ឌ Champions League​។ ផ្ទាំង​បដារ​ដ៏ធំមួយ​​ដែលត្រូវ​បាន​បង្ហាញ​នៅ​កៅអី​របស់​​អ្នកគាំទ្រ​ នៅមុន​ពេល​ការ​​ប្រកួត បាន​សរសេរ​ថា៖ «អរគុណ​អ្នក​ច្រើន​ចំពោះ​ការ​ជួយ​យើង​ឲ្យ​ក្លាយ​ជា​ជើង​​ឯក​»​​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ Suarez ត្រូវ​បាន​គេមើល​ឃើញ​ថា បាន​បង្ហូរទឹកភ្នែក នៅពេល​ដែល​រូប​គេ​ និង​គ្រួ​សារ​របស់​គេ​ ដើរ​នៅលើ​ទីលាន​ប្រកួត បន្ទាប់​បញ្ចប់​ការ​ប្រកួត​។

កីឡាករ​វ័យ​៣៥​ឆ្នាំរូបនេះ នឹងត្រូវ​ចាក​ចេញ​ពីក្លិប Atletico នៅពេល​ដែល​កិច្ច​សន្យារយៈពេល​២ឆ្នាំ​របស់​គេ​ផុត​កំណត់​នៅ​រដូវក្តៅ​នេះ​។ ក្រោពី​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញពីក្លិប Barcelona ក្នុង​ឆ្នាំ​២០២០ Suarez បាន​បង្កើត​ការ​សង​សឹង​តាមរយៈ​ការបង្ហាញពី​កម្រិត​លេង​យ៉ាង​មុតស្រួច​ក្នុង​ពេលក្រុម Atletico បាន​លើក​ពាន La Liga កាលពី​រដូវកាល​មុន ដែលនៅពេលនោះ​រូប​គេ​បាន​ស៊ុត​បាល់​លើដៃគូ​សរុប​​២១​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​៣២លើក និង​បាន​បញ្ចប់​ក្នុងនាម​ជា​អ្នក​រក​បាន​គ្រាប់​បាល់ច្រើន​ជាង​គេ​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia