បរទេស៖ Luis Suarez កំពុងសម្លឹងឃើញឪកាសផ្លាស់ទៅលេង​​នៅលីកកំពូលអាស៊ីរឺក៏នៅ​អាមេរិ​ក​​ដែលជាទីកន្លែងដ៏ល្អ​ប្រសើរ​ជាងនេះនៅពេលដែលកិច្ចសន្យារបស់ខ្លួនឈានដល់ទីបញ្ចប់​នៅកីឡាដ្ឋាន​ Wanda Metropolitano។

Luis Suárez - Wikipedia

នៅក្នុងបទសម្ភាសន៏ដកស្រង់ដោយESPNជាមួយមិត្តរួមជាតិ Diego Lugano ខ្សែប្រយុទ្ធជើងចាស់​សញ្ជាតិ​អ៊ុយរូហ្គាយរបស់ក្លឹប Atletico Madrid បានច្រានចោលឪកាសវិលត្រឡប់ទៅបញ្ចប់អាជីព​នៅលីកកំពូល​នាទ្វីប​អាមេរិកខាងត្បូងវិញ។ Suarez បញ្ជាក់ថាៈខ្ញុំឱ្យតម្លៃយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងដែលខ្ញុំបានលះបង់កន្លង​មកដើម្បីឈរ​នៅ​លើ​កំពូល ហើយបន្សល់ទុកនូវប្រវត្តសាស្រ្ត ដ៏ល្អមួយ តែប្រសិនបើខ្ញុំត្រលប់ទៅលេងនៅ អាមេរិកខាង​ត្បូងវិញ​ក្នុងវ័យ ៣៦ ឬ ៣៧ ឆ្នាំ នោះអ្នកគាំទ្រប្រាកដជាមិនពេញចិត្តនិង​ទាមទារឱ្យខ្ញុំ​អាចមាន​សមត្ថភាពដូចកាល​នៅវ័យ​២៧ រឺ ៣០ឆ្នាំដូច្នេះដែរ ។“ហើយ​ប្រសិន​បើ​ខ្ញុំ​មិន​អាច​ធ្វើ​បាន​ក្នុងវ័យនោះទេ​ខ្ញុំពិ​តជា​ទទួល​បាននូវការ​រិះគន់​ជាក់​ជាមិនខាន។ដូច្នេះលីកកំពូលអាស៊ីនិងអាមេរិកគឺជាជម្រើស ល្អហើយមិនរកសម្ពាធ​នោះទេ។

Atletico Madrid - LaLiga: Luis Suarez: Why not dream about winning the  Champions League with Atletico? | Marca

Luis Suarez បច្ចុប្បន្នមានវ័យ៣៤ ឆ្នាំ បានសម្រេចចិត្តចូលរួមជាមួយក្លឹបគូប្រជែង Atletico Madrid កាលពីមួយឆ្នាំមុន បន្ទាប់ពី​ខកចិត្ត​និងមិនមានឈ្មោះក្នុងបញ្ជីប្រើប្រាស់របស់គ្រូបង្វឹកលោក Ronald Koeman  ក្រោមហេតុផលថារូបគេមានវ័យចាស់ពេក។ អតីតខ្សែ​ប្រយុទ្ធ​ហង្ស​ក្រហម​Liverpoolបានចុះហត្ថលេខារយៈ​ពេល២ ឆ្នាំដើម្បីចូលរួមជាមួយក្រុម លោក Diego Simeone​និង​បាន​ជួយ​ពួកគេឈ្នះពានLa Liga កាល​ពីរដូវ​កាលមុន។ បច្ចុប្បន្នក្លឹបក៏កំពុងពិចារណាបន្តកុងត្រា​ដល់រូបគេ​បន្ត​ទៀត​ក្រោយ​​ពីទម្រង់លេងរបស់Suarezមិន មានការ​ធ្លាក់ចុះនោះទេ៕

 

ប្រភពព័ត៍មាន៖ Besoccer