អង់គ្លេស៖ គ្រូបង្វឹក Frank Lampard របស់ក្រុមតោខៀវ Chelsea បានអោយដឹងថាពួកគេ​ចាំបាច់​ត្រូវផ្តោត​ជា​សំខាន់លើការប្រជែងក្រុមកំពូលតារាងទាំង៤នៅក្របខណ្ឌ Premier League ដោយ​មិនត្រូវ​រំពឹងលើការកាត់បន្ថយពិន្ទុក្រុមគូប្រជែង Manchester United ដែលពួកគេ​បានទទួល​លទ្ធផល​ស្មើគ្នាជាមួយ​ Southampton នោះទេ។

Chelsea boss Frank Lampard admits Champions League qualification ...

Chelsea ទើបតែផ្តួល Norwich ក្នុងលទ្ធផល ១-០ នៅ ទឹកដី​ Stamford Bridge កាលពី​ថ្ងៃអង្គារ បន្ទាប់ពីការតែតបញ្ចូលទីរបស់ខ្សែប្រយុទ្ធអន្តរជាតិបារាំង Olivier Girourd ដើម្បី​ឡើង​មកឈរនៅចំណាត់ថ្នាក់លេខ ៣ ដោយមាន ៤ ពិន្ទុដាច់លើក្រុម Leicester City និង Man Utd ។ប៉ុន្តែប្រសិនពួកគេបរាជ័យ២ប្រកួតចុងក្រោយដែលនៅសល់ រឺស្មើតែមួយប្រកួត ហើយ Man United និង Leicester City ឈ្នះទាំងពីរប្រកួតជាប់គ្នានោះតំណែង Top 4 និងត្រូវបាត់បង់ហើយ។

Frank Lampard: Three points for Chelsea against Norwich City most ...

ក្រោយបញ្ចប់ការប្រកួតជាមួយ Norwich គ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះបានបញ្ជាក់ថា៖ អ្វីដែលខ្ញុំចង់ធ្វើគឺត្រូវប្រាកដថាយើងបានបំពេញការងាររបស់យើងនៅយប់នេះ។ ខ្ញុំមានអារម្មណ៍ ថា យប់ នេះគឺល្អ និងជារបស់ពួកយើងដែលលេងទល់នឹងក្រុមដែលទើបតែត្រូវ កាត់ចេញ ។យ៉ាង ណាមិញជារឿង ដែលធ្វើឡើងដោយ ដោយក្តីគោរពក្នុងនាមជាម្ចាស់ផ្ទះ ហើយយើង ទទួល បាន៣ពីន្ទុ។ Chelsea នឹងត្រូវជួបជាមួយហង្សក្រហម Liverpool នៅកីឡដ្ឋាន Anfield ខណៈម្ចាស់ ជើង ឯកចង់បំបែកកំណត់ត្រា Man City ដែលធ្វើបាន៩៨ ខណៈលោក Jurgen Klopp ចង់ រកអោយបាន ១០០ ពិន្ទុ ស្របពេល Chelsea ទទួលក្រុម ចចកខ្មៅ Wolves នៅផ្ទះ ខ្លួនឯងសម្រាប់ការប្រកួតបិទរដូវកាល ។

 

ប្រភព៖ Goal.com