
Rashford ត្រូវបានសាកលវិទ្យាល័យខាងលើនេះ មើលឃើញពីស្នាដៃ ក្នុងការទាមទារ ឲ្យរដ្ឋាភិបាលអង់គ្លេសចេញប័ណ្ណអាហារទៅឲ្យក្មេងសិស្សសាលាដោយឥតគិតថ្លៃ នៅវិស្សមកាលរដូវក្ដៅខាងនេះ។
ការទាមទារដ៏ជោគជ័យនេះ បានជួយដល់ក្មេងដែលមានជីវភាពខ្វះខាតជាង ១.៣លាននាក់នៅប្រទេសអង់គ្លេស ឲ្យបានទទួលទានអាហារនៅសាលាដោយឥតគិតថ្លៃ។

គួរបញ្ជាក់ផងដែរថា Rashford បានក្លាយមនុស្សដំបូង ដែលមានវ័យក្មេងជាងគេ ក្នុងការទទួលសញ្ញាប័ត្រកិត្តិយសពីសាកលវិទ្យាល័យ Manchester នេះ៕
Credit: Sabay
ប្រភព៖ BBC