ក្រុមភ្ញៀវ Juventus បានប្រកួតស្មើជាមួយម្ចាស់ផ្ទះ Sassuolo ៣ទល់និង៣ ដែលធ្វើឱ្យ​ពួកគេ​មាន​ទទួលបាន១ពិន្ទុ ពីការប្រកួត Serie A សប្តាហ៏ទី៣៣ និង មាន៧ ពិន្ទុឈរនៅកំពូលតារាង ពីក្រុមលេខ២ Atalanta

Juventus held by Sassuolo in six-goal thriller - France 24

ក្រុមភ្ញៀវរបស់លោក Maurizio Sarri  មានឪកាសរកបានគ្រាប់បាល់នាំមុខមុន ២គ្រាប់ តាមរយៈការទាត់បាល់ពិន័យយ៉ាងល្អរបស់ខ្សែការពារប្រេស៊ីល Danilo នៅនាទីទី៥មុន ពេល Gonzalo Higuain បន្ថែមគ្រាប់បាល់ទី២ក្រោយការបញ្ជូន​បាល់ពីចំងាយរបស់ខ្សែបម្រើ បូស្នី Miralem Pjanic នៅនាទីទី ១២។ កីឡាករ Djuricic មានឪកាសទាត់បាល់ពិន័យ Free-kick យ៉ាងល្អវាយបកតាមពីក្រោយ វិញនៅនាទីទី២៩ មុនពេល Domenico Berardi បន្ថែម គ្រាប់បាល់ទី២ជួយអោយ ម្ចាស់ផ្ទះតាមស្មើ២ទល់និង២នៅនាទីទី៥១ពេលចូលដល់តង់ ទី២។ កីឡាករ Caputo មានឪកាសបន្ថែមគ្រាបបាល់​ទី៣យ៉ាងងាយស្រួលក្រោយការទាត់ពីស្លាប ស្តាំ ក៏ប៉ុន្តែខ្សែការពារឆ្វេង Alex Sandro មានឪកាសតែតបញ្ចូល ទីតាម ស្មើ៣ ទល់និង៣នៅនាទី​ទី​៦៤។

Juventus ខកខានទទួលជ័យជំនះសម្រាប់ការប្រកួត៣លើកចុងក្រោយនិងរបូតគ្រាប់បាល់ ៩ គ្រាប់នៅក្នុងការប្រកួតលីក ១៣ ផ្សេងរបស់ពួកគេក្នុងឆ្នាំ ២០២០ ។សម្រាប់អ្នកចាំទី​ Wojciech Szczesny មានការងារធ្វើយ៉ាងច្រើននិងបានជួយសង្គ្រោះបាល់ដល់ទៅ ៧ គ្រាប់ ច្រើនជាងគេក្នុងនាម អ្នកចាំទី Juventus ដែលធ្លាប់ធ្វើបាននៅក្របខណ្ឌ  Serie A ចាប់តាំងពីខែមីនាឆ្នាំ ២០១៤ ។

Sassuolo v Juventus Match Report, 7/15/20, Serie A | Goal.com

Cristiano Ronaldo បានបរាជ័យក្នុងការរកគ្រាប់បាល់នៅក្នុងការប្រកួត Serie A ជាលើកដំបូងចាប់តាំងពីខែមីនាដោយបានរកគ្រាប់បាល់បាន ៧ គ្រាប់ក្នុង ៦ប្រកួត ចុង ក្រោយ បន្ទាប់ពីលីគកំពូលអ៊ី​តាលីបានចាប់​ផ្តើមឡើងវិញ។ Lazio ឈរនៅចំណាត់ថ្នាក់ លេខ ៣ ក្រោយស្មើ Udinese ខណៈ Inter Milan និងកាត់បន្ថយគម្លាតត្រឹម៦ ពិន្ទុពី Juventus ប្រសិនបើពួកគេផ្តួល SPAL ថ្ងៃព្រហស្បតិ៍។


ប្រភព៖ BBC