អង់គ្លេស៖ កាលពីពេលថ្មីៗនេះ ក្លិប Man City កំពុងតែសម្លឹងរកកីឡាករដើម្បីមកជំនួសតំណែងរបស់កីឡាករ Sergio Aguero នាពេលខាងមុខដែលគោលដៅរបស់ Man City ពេលនេះគឺកីឡាករសញ្ជាតិអាហ្សង់ទីនអាយុ ២២​ ឆ្នាំដែលកំពុងលេងឲ្យក្លឹប Inter Milan គឺកីឡាករ Lautaro Martinez

 Transfer news and rumours LIVE: Man City see Lautaro as Aguero ...

តែយ៉ាងណាមិញ កីឡាកររូបនេះបានបដិសេធមិនបន្តកុងត្រាជាមួយនឹងក្លឹប Inter Milan ឡើយ ហើយសព្វថ្ងៃនេះដែរ កីឡាករ Lautaro Martinez ក៏ជាគោលដៅដ៏ធំរបស់ក្លឹប Barcelona ផងដែរ។

គួរជម្រាបផងដែរថា នៅក្នុងរដូវកាលនេះផងដែរ កីឡាករ Lautaro Martinez បានចូលរួមលេងជាមួយក្លិប Inter Milan បាន ៣៩ ប្រកួត ដោយក្នុងនោះកីឡាកររូបនេះដែរ រកបានគ្រាប់បាល់ចំនួន​ ១៨ គ្រាប់៕

Real Madrid would threaten again the signing of Lautaro for Barça

Credit: Khmerload

ប្រភព​​​៖ Skysport