អង់គ្លេស៖ លោក Ole Gunnar Solskjaer បានលើកឡើងថាវាដូចជាលម្អៀងទៅ Chelsea ពេកហើយដែលទុកពេលឲ្យពួកគេច្រើនជាងក្រុមរបស់លោកចំនួន២ថ្ងៃ ដើម្បីត្រៀមលេងពានរង្វាន់ FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅចុងសប្តាហ៍នេះ។

Chelsea have 'unfair' advantage over Manchester United at Wembley ...

ក្លិប Manchester United នឹងត្រូវប៉ះជាមួយ Crystal Palace នៅថ្ងៃយប់ថ្ងៃព្រហស្បតិ៍នេះក្នុងការប្រកួតក្រប ខ័ណ្ឌ Premier League​ ពោលគឺមុនពេលត្រូវប៉ះ Chelsea ក្នុងពានរង្វាន់ FA Cup ចំនួន៣ថ្ងៃនៅកីឡាដ្ឋាន Wembley ខណៈដែល Chelsea មានពេលត្រៀមរហូតដល់ទៅ៥ថ្ងៃឯណោះក្រោយឈ្នះ Norwich កាលពីថ្ងៃពុធម្សិលមិញ។ ក្នុងនោះដែរលោកSolskjaer បាននិយាយទៀតថាការទុកពេលឲ្យ Chelsea ត្រៀមខ្លួនច្រើនជាងបែបនេះ វានឹងធ្វើឲ្យពួកគេមានប្រៀបជាង Man Utd ក្នុងការដណ្តើមកៅអីវគ្គផ្តាច់ព្រ័ត្រនោះ៕

Credit: Khmerload

ប្រភព​​​៖ Dailymail