អង់គ្លេស៖ លោក Pep Guardiola គ្រូបង្វឹកក្រុមមេឃខៀវ Manchester City បាននិយាយថាលោកមិនអាច បញ្ចុះបញ្ចូលកីឡាករសំណព្វចិត្ត David Silva ឲ្យបន្តលេងអោយក្លឹបបានទៀតទេ បន្ទាប់ ពី តារាឆ្នើម សញ្ជាតិអេស្ប៉ាញរូបនេះជួយក្លឹបវាយបកផ្តួល Bournemouth ក្នុងលទ្ធផល ២ទល់និង១កាលពីយប់​ថ្ងៃពុធ ។

He has decided to leave': Pep Guardiola admits David Silva WILL ...

កីឡាករមានជំនាញជើងឆ្វេងវ័យ ៣៤ ឆ្នាំរូបនេះបានចំណាយ ពេល១០ ឆ្នាំនៅកីឡាដ្ឋាន Etihad Stadium និងត្រៀមចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាល២០១៩-២០២០នេះ។ Silva ធ្លាប់​ឈ្នះ​ពាន Premier League ចំនួនបួនដងជាមួយ Man City ក្រោយផ្ទេរពីក្រុម Valencia  ក្នុងឆ្នាំ ២០១០ បានស៊ុតបាល់ពិន័យ Free-kick យ៉ាងល្អ និងបានបង្កើតឪកាសអោយខ្សែប្រយុទ្ធរួមក្រុមកីឡាករ Gabriel Jesus រកបានគ្រាប់បាល់ជ័យជំនះក្នុងការប្រកួតសប្តា៏ហ៏ទី៣៦នេះ ។

Pep Guardiola rules out David Silva stay as he stars for Man City ...

អ្នកចាត់ការសញ្ជាតិអេស្បាញលោក Guardiola បាន ប្រាប់បណ្តាញសារពត៌មានក្រោយចប់ការ​ប្រកួត​ថាៈគាត់សំរេចចិត្តចាកចេញក្រោយលើករឿងនេះមកនិយាយជាច្រើនដង។ ខ្ញុំគិតថាគាត់ចង់បញ្ចប់​ពេល​​​វេលាលេងអោយក្រុមមបន្ទាប់ពីចំណាយពេល១០រដូវកាល នៅទីនេះ ។ ទោះយ៉ាង​ណាអតីត​គ្រូ​បង្វឹក Barcelona និង Bayern Munich រូបនេះបន្តពោលសរសើរ Silva មិនដាច់ពីមាត់ថាៈគាត់មាន ទម្រង់លេងដ៏អស្ចារ្យមិនគួរឱ្យជឿចាប់តាំងពីក្របខណ្ឌ Premier League ត្រលប់មកវិញ​បន្ទាប់​ពីផ្អាកដោយសារមេរោគកូវីត-១៩ ។​ជាមួយការប្រកួតដ៏ជក់ចិត្ត ហើយបាន​ស៊ុត​បាល់​បញ្ចូលទីម្តងទៀត សង្ឃឹមថាគាត់និងទទួលបានការប្រកួត​លាគ្នា (farewell) ដេលជាការផ្តល់​កិត្តិ​យសសម្រាប់ឆ្នាំចុង​ក្រោយ​នៃអាជីពរបស់គាត់ទៅចុះ។

 

ប្រភព៖ BBC