បរទេស៖ អតីតខ្សែបម្រើនាំលេង (Play Maker) កីឡាករ David Silva បន្ទាប់ពីរួមរស់ជាមួយ Man City តាំងពីឆ្នាំ ២០១០ពោលគឺប្រមាណ១ទសវត្ស ទីបំផុត  កីឡាករអន្តរជាតិអេស្បាញរូបនេះ និងបញ្ចប់ការផ្ទេរជាផ្លូវ​ការណ៏​​ទៅ​កាន់ក្រុម Lazio នៅថ្ងៃច័ន្ទសប្តាហ៏ក្រោយនេះហើយយោងតាមសារព័ត៌មាន Corriere dello Sport របស់​អ៊ីតាលីបានចុះផ្សាយ។

We Know Little About David Silva. That's How He Wanted It. - The ...

កីឡាករវ័យ ៣៤ ឆ្នាំដែលបានជួយ Man City ឈ្នះពាន Premier League ចំនួន ៤ ដងរូបនេះ បាន​ក្លាយជាកីឡាករដែលអាចផ្ទេរទៅកាន់ក្លឹបផ្សេងដោយគ្មានតម្លៃខ្លួន (Free Transfer) ក្រោយ​ពីជួយ​រដូវកាលចាស់បានបញ្ចប់។

Lazio confident of signing David Silva after Man City exit ...

Silva ក៏បានជួយអោយ Man City លើកពាន Premier league ៤សម័យ​កាល និង ធ្លាប់​បាន​ជួយ​អេស្បាញ​ឈ្នះពាន Euro ២០០៨,២០១២ ព្រមទាំង World Cup ២០១០​ផង​ដែរ៕

 

ប្រភពព័ត៍មាន៖ Goal.com