បរទេស៖ ឪពុកកីឡាករ David Silva បានធ្វើការឆ្លើយតបទៅកាន់នាយកប្រតិបត្តិផ្នែកកីឡារបស់ក្លឹប Lazio គឺលោក Igli Tare ចំពោះការរិះគន់ទៅលើអតីតខ្សែបម្រើជើងចាស់ក្លឹបមេឃខៀវ Manchester City បន្ទាប់ពីរូបគេបដិសេធ​ឪកាសផ្ទេរទៅក្លឹបនៅក្របខណ្ឌ Serie A ហើយសម្រេចចិត្តជ្រើសរើសការវិលត្រលប់​ទៅចូល​រួមជា​មួយក្រុម​ Real Sociedad នាមាតុភូមិអេស្បាញវិញ។ព័ត៌មានស្តីពីការចូលរួមជាផ្លូវការណ៏ខាងលើនេះបានធ្វើឱ្យមានការ ខឹង​សម្បារពីសំណាក់ក្លឹប ​Lazio និងរងការរិះគន់ជាខ្លាំងពីសំណាក់លោក Tare ដែលបានធ្វើការរិះគន់កីឡាករ​អន្តរជាតិអេស្បាញSilvaថាមិនមែនជាបុគ្គលគួរទទួលបាននៅការគោរពជាមួយទង្វើបែបនេះទេ។

David Silva on the most difficult year of Manchester City star's ...
ឆ្លើយតបទៅបញ្ហានេះ លោក Fernando Silva បានចេញមុខការពារកូនប្រុសរបស់ខ្លួន​ដោយបញ្ជាក់នៅលើ គេហទំព័រ Marca ថាៈកូនប្រុសរបស់ខ្លួន មិនបាននិយាយទៅកាន់ក្លឹបអ៊ីតាលីដោយផ្ទាល់ ទេហើយថាកិច្ច​ព្រមព្រៀងចុងក្រោយដែលផ្តល់មកក្នុងកិច្ចសន្យា៣ឆ្នាំមិនទាន់ត្រូវបានយល់ព្រមនោះទេ។ មនុស្សគ្រប់រូប​មានសិទ្ធិសម្រេច ធ្វើអ្វីដែលពួកគេចង់បាន។ កូនប្រុសខ្ញុំមិនបានប្តេជ្ញាចិត្តនិងចូលរួម ជាមួយ Lazio ទេហើយមាន ក្រុម ផ្សេង ទៀតដូចជា Real Madrid ដែលបាននិយាយជាមួយគាត់ផងដែរ។

David Silva adores Serie An and could play until he's 40' – Man ...

កីឡាករវ័យ ៣៤ ឆ្នាំរូបនេះបានចុះកុងត្រារយៈពេល ២ ឆ្នាំជាមួយក្រុម Sociedad កាលពីថ្ងៃចន្ទដោយបានចាក ចេញពី Man. City ដោយគ្មានតម្លៃខ្លួនក្រោយ ចុងបញ្ចប់នៃរដូវកាល ២០១៩-២០២០កន្លងទៅនេះ ខណៈSilva បង្ហាញខ្លួនចុងក្រោយពេល Man.City ធ្លាក់ចេញពីការប្រកួតវគ្គ៨ក្រុមចុងក្រោយក្រោមថ្វីជើងក្រុម Lyon៕

ប្រភពព័ត៍មាន៖ Goal