អង់គ្លេស៖ ក្រុម Manchester United បានផ្តួលក្រុម Crystal Palace ក្នុងលទ្ធផល ២-០ ដើម្បីរក្សាការដាក់សម្ពាធលើក្រុម Leicester City ក្រោយពីគូប្រជែងដណ្តើមលេខ៤របស់ពួកគេ បានផ្តួលក្រុម Sheffield United ខណៈដែលការប្រជែងយកកៅអីទៅកាន់ក្របខ័ណ្ឌ Champions League កាន់តែស្វិតស្វាញ កាលពីថ្ងៃព្រហស្បតិ៍។
![]()
ក្រុមរបស់លោក Ole Gunnar Solskjaer បានធ្វើឲ្យមានកំហុសឡើយ ក្រោយពីការទទួលជ័យជម្នះ ២-០ របស់ក្រុម Leicester នៅថ្ងៃដដែលនោះ ហើយពួកគេបានឆ្លើយតបយ៉ាងល្អ តាមរយៈគ្រាប់បាល់បញ្ចូលទីពីសំណាក់ខ្សែប្រយុទ្ធ Marcus Rashford និង Anthony Martial។ ការដណ្តើមជ័យជម្នះជាលើកទី៥របស់ Man United ក្នុងការប្រកួតក្របខ័ណ្ឌលីក៦លើកចុងក្រោយរបស់ពួកគេ ធ្វើឲ្យពួកគេឈរលេខ៥ នៅលើតារាងក្របខ័ណ្ឌ Premier League។ ពួកគេមានពិន្ទុស្មើគ្នា ជាមួយនឹងក្រុមឈរលេខ៤ Leicester តែមានគ្រាប់បាល់ស៊ុតបញ្ចូលទីតិចជាង និងដេញតាមពីក្រោយក្រុមឈរលេខ៣ Chelsea ១ពិន្ទុ។ ក្រោយពីការប្រកួត FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Chelsea នៅថ្ងៃអាទិត្យនេះ ក្រុម Man United នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម West Ham នៅមុនពេលត្រូវធ្វើការប្រកួតកាត់សេចក្តីជាមួយនឹងក្រុម Leicester City នៅថ្ងៃទី២៦ ខែកក្កដា។

ដោយឡែក ក្រុម Aston Villa ត្រឹមតែអាចបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុម Everton ដើម្បីរក្សាស្ថិតក្នុងតំបន់កាត់ចោល ដោយដេញតាមពីក្រោយក្រុមនៅតំបន់សុវត្ថិភាព៣ពិន្ទុ៕
ប្រភពព័ត៌មាន៖ Channel News Asia
