អេស្ប៉ាញ៖ ក្រុម Real Madrid បានឈ្នះពានក្របខ័ណ្ឌ La Liga ជាលើកទី៣៤ ខណៈដែលនៅសល់ការប្រកួត១លើកទៀត តាមរយៈការផ្តួលក្រុម Villarreal ក្នុងលទ្ធផល ២-១ នៅលើទឹកដីខ្លួនឯង កាលពីថ្ងៃព្រហស្បតិ៍ ក្រោយពីខ្សែប្រយុទ្ធ Karim Benzema បានស៊ុតបាល់បញ្ចូលទីទាំង២គ្រាប់។
Real មាន៨៦ពិន្ទុ ក្រោយពីការប្រកួត៣៧លើក ដោយនាំមុខ៧ពិន្ទុលើក្រុមម្ចាស់ជើងឯកចាស់ Barcelona ដែលបានរងបរាជ័យក្នុងលទ្ធផល ២-១ ក្រោមស្នាដៃក្រុម Osasuna។ Benzema បានស៊ុតបាល់បញ្ចូលទីតាមប្រឡោះជើងរបស់អ្នកចាំទី Sergio Asenjo ដើម្បីជួយឲ្យក្រុម Real Madrid មានគ្រាប់បាល់នាំមុខមុន ក្រោយពីលេងបានរយៈពេល២៩លើក និងបានស៊ុតបាល់ប៉េណាល់ទី១គ្រាប់ទៀតនៅនាទី ទី៧៧ ដើម្បីជួយឲ្យក្រុម Real បំពេញការឈ្នះពានលីករបស់ខ្លួន ក្រោយពីបានកត់ត្រាជ័យជម្នះ១០លើកជាប់ៗគ្នា ក្នុងការប្រកួតលីក បើគិតចាប់តាំងពីរដូវកាលនេះចាប់ផ្តើមដំណើរការឡើងវិញ ក្រោយពីការផ្អាកដោយសារតែវីរុសកូវីដ-១៩។
អ្នកចាំទី Thibaut Courtois របស់ក្លិប Real Madrid បានឲ្យដឹងថា៖ «ការវិលទៅប្រកួតវិញ ក្រោយពីការចំណាយពេលនៅតែផ្ទះអស់រយៈពេល៣ និងការដណ្តើមបានជ័យជម្នះ១០លើកជាប់ៗគ្នា ពិតជារឿងដ៏អស្ចារ្យ ប៉ុន្តែ ខ្ញុំតែងតែជឿជាក់លើក្រុមរបស់ខ្ញុំ និងបានដឹងថា យើងអាចឈ្នះពាននេះបានឡើយ»៕
ប្រភពព័ត៌មាន៖ Reuters