អង់គ្លេស៖ ក្រុម Chelsea បាន​ឈ្នះ​កៅអី​ទៅ​វគ្គ​​ផ្តាច់​ព្រ័ត្រ​នៃ​ពាន FA Cup ខណៈ​ដែល​អ្នក​ចាំ​ទី David De Gea របស់​ក្លិប Manchester United បាន​ប្រព្រឹត្ត​កំហុស​ជា​បន្ត​បន្ទាប់ ក្នុងពេល​ក្រុម​តោខៀវ បាន​ទទួល​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ២-១ កាលពីថ្ងៃ​​អាទិត្យ​។

ក្រុម​របស់​លោក Frank Lampard នឹង​ត្រូវ​ឈាន​ទៅ​ជួបក្រុម​ស្ថិត​ក្នុង​ទីក្រុង​តែ​មួយ Arsenal ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ នៅថ្ងៃ​ទី​១ ខែ​សីហា ក្រោយពី​ការ​បង្ហាញ​ពី​ទម្រង់​លេង​ខក​ចិត្ត​មួយ​ពីសំណាក់ De Gea​។ កីឡាករសញ្ជាតិ​អេ​ស្ប៉ាញ​រូបនេះ បាន​ធ្វើ​ឲ្យ​មាន​កំហុស នៅពេល​ដែល​រូប​គេ​បាន​អនុ​ញ្ញាត​ឲ្យ​ខ្សែ​ប្រយុទ្ធ Olivier Giroud ស៊ុត​បាល់​បំ​ប៉ោង​សំណាញ់​ទី​ នៅ​​តង់​ទី​១ នា​កីឡដ្ឋាន Wembley​។ បន្ទាប់​មក De Gea បាន​ធ្វើ​ឲ្យ​មាន​កំហុស​បន្ថែមទៀត ក្រោយពី​សម្រាក​តង់ទី​១ នៅពេល​ដែល​រូប​គេ​បាន​អនុ​ញ្ញាត​ឲ្យ Mason Mount ស៊ុត​បាល់​បន្ថែម​បញ្ចូល​ទី ក្រោយពីការ​សង្គ្រោះ​បាល់​ដោយគ្មាន​កម្លាំង​របស់​គេ​។

បើ​ទោះ​បី​ជា​​ការ​ចាប់​អារម្មណ៍​ផ្សេង​ៗ​បាន​ធ្លាក់​ទៅលើ De Gea និង​អនា​គត​របស់​គេ នៅក្នុង​ក្លិប​នេះ ក្រោយពី​ការ​ប្រព្រឹត្ត​កំហុស​​របស់​គេ​នា​ពេលថ្មី​ៗនេះ ក៏ដោយ ប៉ុន្តែ Chelsea ពិត​ជា​លេង​បានល្អ​ប្រសើរ​ជាង ខណៈ​ដែលពួកគេ​បាន​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ FA Cup ជាលើក​ទី​១ បើ​គិត​ចាប់​តាំងពី​ពួកគេ​បាន​ឈ្នះ​ពាន​នេះ ក្នុង​ឆ្នាំ​២០១៨​។ ការ​ធ្វើ​ឲ្យ​បាល់​ចូល​ទីខ្លួន​ឯង​របស់​អ្នក​ចាំ​ទី Harry Maguire បាន​បំពេញ​រាត្រី​ដ៏ខក​ចិត្ត​មួយ​សម្រាប់​ក្រុម Man United ដែល​បាន​រង​បរា​ជ័យ​ជាលើក​ទី​១ ក្នុង​ចំណោម​ការ​ប្រកួត​២០​លើក ក្នុង​​រាល់​យុទ្ធនាការ​ទាំង​អស់ បើ​ទោះ​បី Bruno Fernandes បាន​វាយ​បក​១​គ្រាប់​វិញ​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​ក៏ដោយ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia