អង់គ្លេស៖ អ្នកចាត់ការទូទៅក្រុមមេឃខៀវ Man City លោក Pep Guardiola ចង់ជួបជុំជាមួយកូនក្រុម​ដែល​ជាអតីតខ្សែការពារក្រុម Bayern Munich កីឡាករ Douglas Costa នៅឯកីឡាដ្ឋាន Etihad Stadium  នៅរដូវកាលថ្មី២០២០-២០២១ខាងមុខនេះ ។

Costa learned how to play football under Guardiola - ronaldo.com

ប្រភពពីគេហទំព័រអ៊ីតាលី Tuttosport បានចុះផ្សាយថាៈ ខ្សែបម្រើ-ការពារឆ្វេងរបស់ក្រុមសេះបង្កង់Juventus កំពុងត្រូវបានឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូបង្វឹកសញ្ជាតិអេស្បាញរូបនេះ ជាមួយនិងការផ្តល់ជូននូវទឹកប្រាក់តម្លៃខ្លួនប្រហែល ៤៥ លានផោន ដើម្បីអោយក្រុមម្ចាស់ជើងឯក Serie Aពិចារណា។

Juventus confirm purchase of Douglas Costa for a record sum ...

គួរបញ្ជាក់ផងដែរថា Costa កីឡាករអន្តរជាតិប្រេស៊ីលវ័យ ២៩ ឆ្នាំរូបនេះធ្លាប់បានចំណាយពេល ៣ រដូវកាលនៅកីឡាដ្ឋាន Allianz Arena ជាមួយក្រុម Bayern Munich នៅចន្លោះឆ្នាំ ២០១៥ និង ២០១៨ ក្រោមការដឹកនាំរបស់លោក Guardiola ព្រមទាំងជួយអោយក្លឹបយក្សអាឡឺម៉ង់ឈ្នះពាន Bundesliga២រដូវកាលជាប់គ្នាផងដែរ។

 

ប្រភព៖ Goal.com