អ៊ីតាលី៖ ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​ជួយ​ឲ្យ​ក្រុម​ Juventus ស្ថិត​លើផ្លូវ​ឆ្ពោះ​ទៅ​កាន់​ការ​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ Serie A ជាលើក​ទី​៩ជាប់ៗ​គ្នា​របស់​ពួកគេ កាលពីថ្ងៃច​ន្ទ ក្រោយពី​បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ ក្នុង​ពេល​ក្រុម​ខ្លួន​ទទួល​ជ័យ​ជម្នះក្នុងលទ្ធ​ផល ២-១ លើ​ក្រុម Lazio​។

Ronaldo double puts Juventus on brink of nine in a row - France 24

ក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក​មួយ​នេះ បាន​បញ្ចប់​ការ​មិន​ស្គាល់​ចាញ់​សោះ​ត្រឹម​៣​ប្រកួត ក្រោយពី Ronaldo បាន​ស៊ុត​បាល់បញ្ចូល​ទី​២​គ្រាប់​នៅ​តង់​ទី​២ ដើម្បី​ជួយ​ឲ្យ​ពួក​គេ​នាំ​មុខ​៨ពិន្ទុ​ដាច់​លើ​ក្រុម​ឈរ​លេខ​២ Inter Milan ខណៈ​ដែល​នៅ​សល់​ការ​ប្រកួត​៤លើក​ទៀត​។ ក្រុមរ​បស់​លោក Maurizio Sarri អាច​ឈ្នះ​ពាន​នៅ​ត្រឹម​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ នៅពេល​ប្រកួត​ជា​មួយ​នឹងក្រុម Udinese នៅ​ថ្ងៃ​អាទិត្យ លើ​ទឹកដីខ្លួន​ឯង​ពេល​ប៉ះ​ជាមួយ​នឹងក្រុម Sampdoria ដោយ​ផ្អែក​ទៅ​លើ​លទ្ធ​ផល​របស់​គូ​ប្រកួត​ខ្លួន​នៅ​សប្តាហ៍​នេះ​​។ ក្តី​សង្ឃឹម​របស់​ក្រុម Lazio ក្នុងការឈ្នះ​ពាន​ក្រប​ខ័ណ្ឌ Serie A ជាលើក​ទី​១ បើ​គិត​ចាប់​​តាំងពីឆ្នាំ​២០០០ ស្ទើរ​តែ​បានប​ញ្ចប់​ទៅហើយ ខណៈ​ដែល​ការ​រង​បរា​ជ័យ​ ធ្វើ​ឲ្យ​ឈរក្នុង​ចំណាត់​ថ្នាក់​លេខ​៤ ដោយ​ដេញ​តាម​ពីក្រោយក្រុម​កំពុង​តែ​នាំមុខ​ដល់​ទៅ​១១ពិន្ទុ​​។ Ronaldo បាន​រក​គ្រាប់​បាល់​ទី​១​របស់​គេ ពី​ការ​ស៊ុត​បាល់​ប៉េ​ណាល់​ទី​ ក្រោយពី​ចូល​លេង​ក្នុង​តង់​ទី​២ភ្លាម​ៗ និង​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​១​គ្រាប់​ទៀត ក្រោមជំនួយ​ពី​មិត្ត​រួម​ក្រុម Paulo Dybala​។ តារាឆ្នើម​អន្តរ​ជាតិ​ព័រ​ទុយ​ហ្គាល់​រូបនេះ បាន​រក​គ្រាប់​បាល់​ទី​៣០​របស់​គេ​នៅ​រដូវ​កាល​នេះ ដើម្បី​តាម​ស្មើ​ខ្សែ​ប្រយុទ្ធ Ciro Immobile របស់​ក្លិប Lazio​ ក្រោយពី Immobile បាន​បញ្ចប់​ការ​មិន​អាច​រក​បាន​គ្រាប់បាល់​តាម​រយៈ​ការ​ស៊ុត​បាល់​ប៉េ​ណាល់​ទី​១​គ្រាប់​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia