អង់គ្លេស៖ លោក Zinedine Zidane បានអះអាងយ៉ាងខ្លីថា Gareth Bale មិនត្រូវបានដាក់បញ្ចូលក្នុងក្រុម ដោយ​ផ្អែកលើការសំរេចចិត្តខាងបច្ចេកទេសសម្រាប់ការប្រកួតលីកកំពូលអេស្បាញ La Liga ចុងក្រោយ​ររវាង Real Madrid និង Le ganes កាលពីថ្ងៃអាទិត្យ។ ក្រុមអធិរាជស បានឈ្នះពាន La Liga រួចទៅ​ហើយ​ក្រោយផ្តួល Villareal កាលពីសប្តាហ៏ទី៣៧ បានបញ្ចប់ក្នុងលទ្ធផល ២ទល់និង២ ជាមួយក្រុម ​Leganes ហើយរុញពួកគេអោយធ្លាក់ទៅលេងនៅលីកលំដាប់ទី២នៅរដូវកាលក្រោយ ។

Gareth Bale's agent says star won't leave 'ungrateful' Zinedine ...

កំលុងពេលអវត្តមានរបស់ខ្សែបម្រើស្លាបក្រុមជម្រើសជាតិវែលBale មិត្តរួមក្រុមម្នាក់ទៀត នោះគឺ កីឡាករ James Rodriguez ក៏មិនបានបង្ហាញវត្តមានក្នុងបញ្ជីឈ្មោះកីឡាករក្នុងក្រុមផងដែរ ក្រោម​ហេតុ​​ផលមានបញ្ហាផ្ទាល់ខ្លួន។

ផ្ទុយទៅវិញអ្នកចាត់ការទូទៅសញ្ជាតិបារាំងលោក Zinedine Zidane ក៏សង្ឃឹមថាEden Hazard និង​ជា​សះស្បើយពីរបួសរបួសមុន​ពេល​ការ​​ប្រកួត​ដណ្តើមពានរង្វាន់ Champions League នៅទឹកដី​អង់​គ្លេស​របស់ក្រុម Manchester City នាថ្ងៃទី ៧ ខែសីហា ២០២០ខាងមុខនេះផងដែរ៕

 

ប្រភព៖ Metro