អង់គ្លេស៖ លោក Frank Lampard អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Chelsea បាន​ក្រើន​រំ​ឭក​ថា ក្រុម​របស់​លោក​នឹង​ត្រូវ​តែបង្កើត​ជំហាន​អភិវឌ្ឍជាច្រើន ដើម្បី​ប្រជែង​ជាមួយ​នឹងក្រុម Liverpool ដើម្បី​ដណ្តើម​ពានក្រប​ខ័ណ្ឌ Premier League នៅ​ឆ្នាំក្រោយ បើ​ទោះ​បី​បាន​បង្ហាញពី​ភាព​មមាញឹក​ដ៏គួរ​ឲ្យកត់សម្គាល់​​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​ក៏ដោយ​។ ក្រុម​របស់​លោក Lampard នឹង​ត្រូវ​ធ្វើ​​ដំណើរ​ទៅកាន់​ទឹកដីក្រុមរ​បស់​ក្រុម​ម្ចាស់​ជើង​ឯក​មួយ​នេះ នៅ​រាត្រី​នេះ  ក្រោយ​​សង្ឃឹម​ថា អាចដ​ណ្តើម​បាន​ជ័យ​ជម្នះ​ដែលពួកគេ​ត្រូវ​ការ​ដើម្បី​ឈ្នះ​កៅអី​ទៅកាន់​ក្រប​ខ័ណ្ឌ Champions League នា​រដូវ​កាលក្រោយ​។ ទម្រង់​លេង​របស់​ក្រុម Liverpool បាន​ធ្លាក់​ចុះ​ ចាប់​តាំងពី​បាន​ឈ្នះ​ពាន​ជាលើក​ទី​១​របស់​ ពួកគេ ក្នុង​រយៈពេល​៣០​ឆ្នាំ កាលពី​ខែមុន ប៉ុន្តែ ក្រុម​របស់​លោក Jurgen Klopp នៅ​តែ​នាំមុខ​៣០ពិន្ទុ​ដាច់​លើ​ក្រុម Chelsea​។

 

នៅពេល​ដែល​ត្រូវ​បាន​ចោទ​សួរ​ថា តើ​ក្រុមរ​បស់លោក​មាន​គម្លាត​ឆ្ងាយ​ពី​កម្រិត​ស្តង់​ដារ​ដ៏​រឹងមាំ​របស់​ក្រុម Liverpool និង Manchester City ក្នុង​កម្រិត​ណា​។ លោក Lampard បាន​ឆ្លើយ​ថា៖ «ស្ថិតក្នុង​គម្លាត​ឆ្ងាយ​ណាស់​»​។ លោក​បាន​បន្ថែម​ទៀត​ថា៖ «យើង​ត្រូវ​តែ​មានភាព​ជាក់​លាក់​អំពី​បញ្ហា​នោះក្នុង​នាម​ជាក្លិប​មួយ ដូច​ដែល​ក្លិប​ផ្សេង​ដែរ ពីព្រោះ​ក្លិប​ទអាំង​នោះ និងក្លិប Manchester City ជាពិសេស Liverpool នៅ​ឆ្នាំ​នេះ បាន​បង្ហាញពី​ភាព​រឹ​ងមាំ​​យ៉ាង​ខ្លាំងក្លា ដែល​​អាច​ឆ្លង​ផុត​ការ​ងារ​ និង​ពេលវេលា​លំបាក ជាមួយ​នឹង​កីឡាករ និង​គ្រូបង្វឹក​ដ៏​អស្ចារ្យ​»​។

 

ជាមួយគ្នានេះដែល ស្រាបៀរ​កាស៊្បែរ ចូល​រួម​ប្រារព្ធ​នូវ ជ័យ​ជម្នះ​របស់​ក្លឹប​បាល់ទាត់ Liverpool ក្នុង​ការ​គ្រង​តំណែង​ជើង​ឯក ក្នុង​ក្រប​ខណ្ឌលីក​កំពូល​របស់​ប្រទេស​អង់គ្លេស ជាមួយ​នឹង “កំប៉ុង​ឈ្នះ​ពាន​រង្វាន់” ដែល​រចនា​ឡើង​ជា​ពិសេស​ក្នុង​ចំនួន​មាន​កំណត់ សម្រាប់​អ្នក​គាំទ្រ​នៅ​ក្នុង ២៥ ប្រទេស​ជុំវិញ​ពិភព​លោក។

កំប៉ុង​ស្រាបៀរ​កាស៊្បែរ​ដែល​រចនា​ថ្មី​នេះ បាន​ប្តូរ​ពី​ពណ៌​បៃតង ដែល​ជា​ពណ៌​របស់​កាស៊្បែរ ទៅ​ជា​ពណ៌​ក្រហម​ដែល​ជា​ពណ៌​របស់​ក្លឹប​បាល់​ទាត់ Liverpool។ ការ​រចនា​កំប៉ុង​ថ្មី​នេះ ក៏​មាន​ដាក់​បញ្ចូល​នូវ និមិត្ត​សញ្ញា​ហង្ស ក៏​ដូចជា ហត្ថលេខា​របស់​កីឡាករ​ នៃ​ក្លឹប​បាល់​ទាត់ Liverpool និង​បាន​ដាក់​ពាក្យ ‘Champions, 2020 onwards’ ជំនួស​ឲ្យ​ពាក្យ ‘1847 onwards’ ដែល​តំណាង​ឲ្យ​បេតិកភណ្ឌ​របស់​ស្រាបៀរ​កាស៊្បែរ​ដែល​មាន​អាយុកាល ១៧៣ ឆ្នាំ​មក​ហើយ។

សូម​ចូល​ទៅ​កាន់ www.carlsberg.com ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម​លើ​ភាព​ជា​ដៃ​គូ​រវាង​ស្រាបៀរ​កាស៊្បែរ និង​ក្លឹប​បាល់​ទាត់ Liverpool

ប្រភព​ព័ត៌​មាន៖ Channel News Asia