អុីតាលី៖ ក្លឹបសេះបង្កង់ Juventus កំពុងទាក់ទងដោយផ្ទាល់ជាមួយតំណាង អតីតគ្រូបង្វឹកក្រុមមាន់​ខ្នាយមាស​លោក Mauricio Pochettino ដើម្បីផ្លាស់ប្តូរ​គ្រូបង្វឹកនាពេល បច្ចុប្បន្នគឺលោក Maurizio Sarri ទោះបីជាគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះកំពុងដឹកនាំក្រុមស្ថិតយ៉ាង​ប្រកៀក​ក្នុងការឈ្នះជើងឯក Serie A ជាជើងឯកម្តងទៀតក៏ដោយ។

Pochettino will not judge Sarri for criticising Chelsea players

ទោះបីកំពុងនាំមុខតារាងលីកកំពូលអ៊ីតាលីតែប្រសិនជាយើងក្រលេកមើលទៅការប្រកួតសំខាន់ៗពេលកន្លងមក Juventus  បានចាញ់ការប្រកួតជាមួយក្រុមគូប្រជែងរួមមាន AC Milan, Lazio និងមាន គម្លាត​យ៉ាង​ប្រកៀកប្រកិតជាមួយគូប្រជែងចាស់វស្សា Juventus ផងដែរនោះ។ ​យ៉ាង​ណា​មិញ ក្រុម ការពារតំណែងជើងឯក Serie A បានរងបរាជ័យចាញ់៤ដងហើយនៅរដូវកាល២០១៩-​២០២០នេះ។

Sarri ignoring criticism as Juventus chase trophies

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន ដើមកំណើតអ៊ីតាលីលោក Pochettino ត្រូវបានដកស្រង់សម្តីថា រូបលោក​បានបង្ហាញឆន្ទៈតាមរយៈអ្នកតំណាងរបស់ខ្លួនដើម្បីសាកល្បងបទពិសោធន៍ថ្មីនៅក្នុងប្រទេសអ៊ីតាលីផងដែរ។

សម្រាប់អតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Sarri មិនមានទំនាក់ទំនងល្អជាមួយកូន​នោះទេ ចាប់តាំងពីរូបលោកវិលត្រលប់មកដឹកនាំក្លឹបនៅ ប្រទេសអ៊ីតាលីវិញ និងបានប្រឈមនិងសំពាធព្រម​ទាំង​ការរិះគន់លើករណីដឹកនាំក្រុមមិនបាន ល្អនៅក្នុងរជ្ជកាល២០១៩-២០២០ដែលរូបលោកកំពុងដឹក​នាំនេះ៕

 

ប្រភព៖ Dailymail