អង់គ្លេស៖ លោក Jurgen Klopp អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Liverpool បាន​បញ្ជាក់​ថា ការ​ទទួល​បាន​ឱកាស​ក្នុង​ការ​លើក​ពាន​ក្រប​ខ័ណ្ឌ Premier League នៅ​កីឡដ្ឋាន Anfield ពិត​ជា​បាន​បង្កើត​ពិភព​លោក​ដ៏​មាន​ន័យ​ចំពោះ​រូប​លោក បើ​ទោះ​បី​លោក​ត្រូវ​លើក​ពាន​នៅកីឡដ្ឋាន​ដែល​គ្មា​អ្នក​គាំទ្រ ដោយ​សារ​តែ​ការ​រាត​ត្បាត​របស់​វីរុស​កូរ៉ូ​ណា ក៏ដោយ​។

ក្រុម​ហង្ស​ក្រហម​មួយ​នេះ បានបំពេញ​ការ​​ឈ្នះ​ពានលីក​ជាលើក​ដំបូង​របស់​ខ្លួន​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ កាលពី​ខែមុន ប៉ុន្តែ ត្រូវ​តែ​រង់​ចាំ​បន្ទាប់​ពី​ពួកគេ​បាន​យកឈ្នះ​ក្រុម​ Chelsea ក្នុងលទ្ធ​ផល ៥-៣ ក្នុង​ការ​​ប្រកួត​ចុងក្រោយ​នៅលើ​ទឹកដី​របស់​ពួក​គេ​នៅ​រដូវ​កាល​នេះ ទើប​អាច​លើក​ពាន Premier League ជាលើកដំបូង​។ លោក Klopp បានប្រាប់​បណ្តាញ​សារ​ព័ត៌​មាន Sky Sports ថា៖ «អ្នក​អាច​​ទាញ​យក​សមិទ្ធ​ផល​ដ៏​ល្អ​បំផុត​​ពី​តាម​ដែល​​អ្នក​អាច​។ នៅ​ថ្ងៃ​នេះ គ្រួ​សារ​របស់​យើង ទទួល​បាន​ការ​អនុ​ញ្ញាត​ឲ្យ​នៅ​ទីនោះ ដែល​ជា​រឿង​ដ៏​អស្ចារ្យ​។ វា​មាន​ន័យ​ថា ពិភព​លោក​ពិត​ជា​អស្ចារ្យ​ចំពោះ​ខ្ញុំ​»​។

លោក​បាន​ប្រាប់​បន្ត​ថា៖ «អ្វី​ៗ​នឹងកាន់​តែ​ល្អ​ប្រសើរ​ បើ​មាន​អ្នក​គាំទ្រ ប៉ុន្តែ អស់រយៈ​ពេល​ជា​ច្រើន​ខែមក​ហើយ យើង​បាន​ដឹង​ថា ការ​មាន​អ្នក​គាំទ្រ​គឺ​ជា​រឿងមិន​អាច​ទៅ​រួច​ឡើយ​។ កាលពី​ប៉ុន្មាន​ខែមុន ខ្ញុំ​បាន​គិត​ថា វា​មិន​អាច​ទៅ​រួច​ឡើយ​ក្នុង​ការ​លេង​​កីឡា​បាល់ទាត់​»​។ លោក​បាន​បន្ថែម​ទៀត​ថា៖ «​ខ្ញុំ​មិន​អាច​សប្បាយ​ចិត្ត​ជាង​នេះ​ឡើយ វា​នឹង​​ក្លាយ​ជា​រឿងដ៏ល្អ​ ប្រសិន​បើ​កីឡដ្ឋាន​ពោរពេញ​ដោយ​អ្នក​គាំទ្រ ប៉ុន្តែ យើង​​មិន​អាច​ផ្លាស់ប្តូរ​បាន​ឡើយ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia