អង់គ្លេស៖ ក្រុមសេះ​បង្កង់ Juventus បាន​រង​បរា​ជ័យ​ដ៏​មិននឹក​ស្មាន​ដល់​ក្នុង​លទ្ធ​ផល ២-១ នៅ​លើ​ទឹកដីក្រុម Udinese កាល​ពី​ថ្ងៃព្រហស្បតិ៍ ដែលនាំ​ឲ្យ​ពួកគេ​ខក​ខាន​ក្នុង​ការ​បំពេញ​ការ​លើក​ពាន Serie A ជាលើក​ទី​៩​ជាប់​ៗ​គ្នា​។

ខ្សែ​ការ​ពារ​អន្តរ​ជាតិ​ហូ​ឡង់ Matthijs de Ligt បាន​ជួយ​ឲ្យ​ក្រុម​ម្ចាស់​ការ​ពារ​ជើង​ឯក​មួយ​នេះ នាំ​មុខ​មុន​នៅ​រយៈពេល​៣នាទី នៅមុន​ពេល​​សម្រាក​តង​ទី​១​។ ប៉ុន្តែ ការ​តែត​បាល់​បញ្ចូល​ទី​យ៉ាងល្អ​ពី​សំណាក់កីឡាករ Ilija Nestorovski នៅ​ក្នុង​នាទី ទី​៧ នៅ​តង់ទី​២ បាន​ជួយ​ឲ្យ​ក្រុម Udinese មាន​គ្រាប់​បាល់​តាម​ស្មើ​វិញ មុន​នឹង Seko Fofana រក​បាន​គ្រាប់​បាល់​ឈ្នះ​នៅ​នាទី​បន្ថែម​។ ក្រុម Juventus នៅ​តែ​នាំមុខ​៦ពិន្ទុ​លើក្រុម​ឈរលេខ​២ Atalanta ខណៈ​ដែល​នៅ​សល់​ការ​ប្រកួត​៣លើក​ទៀត ហើយ​ពួកគេ​នឹង​មាន​ឱកាស​មួយ​ផ្សេង​ទៀត​ក្នុង​ការ​បំពេញ​ការ​ឈ្នះពាន​ជាលើក​ទី​៣៦នៅ​លើ​ទឹកដីខ្លួន​ឯង នៅ​ពេល​ប្រកួត​ជា​មួយនឹងក្រុម​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​៤ Sampdoria នៅ​ថ្ងៃ​អាទិត្យ ខាង​មុខ​នេះ​។

ក្រុម​របស់​លោក Maurizio Sarri ត្រូវ​ការ​ត្រឹម​តែ​៣ពិន្ទុ​ទៀត​ប៉ុណ្ណោះ ហើយ​ការ​ឈ្នះ​​ពាន អាច​នឹង​មាន​ភាព​ច្បាស់លាស់នៅ​ថ្ងៃ​សៅរ៍ ដោយ​អាស្រ័យ​ទៅលើ​លទ្ធផល​​ពីការ​ប្រកួត​របស់​ក្រុម Atalanta, Inter Milan និង Lazio​។ ប៉ុន្តែ ទម្រង់​លេង​របស់​ក្រុម Juventus ក្នុង​ពេល​ប្រកួត​ជា​មួយ​នឹងក្រុម Udinese ហាក់​កំពុង​តែ​ផ្តល់​នូវ​ការ​ព្រួយ​បារម្ភ នៅមុន​ពេល​ការ​ប្រកួត​ដ៏សំខាន់​ក្នុង Champions League ជាមួយ​នឹងក្រុម Lyon នៅថ្ងៃ​ទី​៧ ខែសីហា​ ខាង​មុខ៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia