អង់គ្លេស៖ ក្រុម Manchester United និង Chelsea បាន​បំពេញការ​ឈ្នះ​កៅអី​​ក្នុងក្រប​ខ័ណ្ឌ Champions League របស់​ខ្លួន​កាលពីថ្ងៃ​អាទិត្យ ខណៈ​ដែលក្រុម Bournemouth និង Watford បាន​ជួប​ការ​ខកចិត្ត​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ក្រប​ខ័ណ្ឌ Premier League នៅ​រដូវ​កាល​នេះ​។

Premier League final day: Man Utd and Chelsea reach Champions ...

 

ក្រុម Liverpool បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​កាលពី​ខែមុន ប៉ុន្តែពួកគេ​នៅ​តែ​បង្ហាញ​ភាពខ្លាំង​របស់​ខ្លួន ក្នុង​ការ​ប្រកួត​រយៈពេល​៩០​នាទី​ចុងក្រោយ​នៃយុទ្ធនាការ​នេះ ដែល​បាន​ចាប់ផ្តើម​រដូវ​កាល​កាលពីថ្ងៃ​ទី​៩ ខែសីហា និង​ត្រូវ​បានផ្អាក​រយៈពេល​៣​ខែ ដោយ​សារ​តែ​វីរុស​កូរ៉ូ​ណា​។

Liverpool equal Premier League win record with victory at ...

Man United បាន​បញ្ចប់ក្នុង​​ចំណាត់​ថ្នាក់​លេខ​៣ ក្រោយពី​បាន​យកឈ្នះ ២-០ លើ​ក្រុម Leicester ក្នុង​ការ​​ប្រកួត​កាត់​សេចក្តី​ក្នុង​ការប្រជែង​យក​កៅអី​ទៅកាន់​ក្រប​ខ័ណ្ឌ Champions League ស្រប​ពេល​ដែលក្រុម Chelsea បាន​​ឈរ​លេខ​៤ ក្រោយពី​បាន​ផ្តួលក្រុម Wolves ក្នុងលទ្ធផល​ដូចគ្នា​នេះ នា​កីឡដ្ឋាន Stamford Brigdge​។ ដោយឡែក នៅ​បាត​តារាង​វិញ ក្រុម Bournemouth និង​ក្រុម Watford បាន​ចូលរួម​ជាមួយ​នឹងក្រុម Norwich​ វិល​ទៅកាន់ក្រប​ខ័ណ្ឌ Championship វិញ ស្រប​ពេលក្រុម Aston Villa បាន​គេចផុតពី​ការ​ធ្លាក់​ចេញ​ទាំង​ប្រផិត​ប្រផើយ​។

SEDANG BERLANGSUNG Leicester City vs Manchester United Kick-off 22 ...

ក្រុម Leicester ដែល​បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​​លេខ​៥ នឹង​ត្រូវ​លេង​ក្នុងក្រប​ខ័ណ្ឌ Europa League នា​រដូវ​កាល​ក្រោយ រួម​ជាមួយនឹងក្រុម Tottenham ដែល​បាន​បញ្ចប់​ក្នុង​លទ្ធ​ផលស្មើ ១-១ ជា​មួយ​នឹងក្រុម Crystal Palace ដើម្បី​ឡើង​ឈរ​ពីលើ Wolves​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia