អេស្ប៉ាញ៖ លោក Antonio Conte បានពណ៌នាថាគឺជារឿង​​ស្រមើ​ស្រមៃខុសទំនងប្រកប​ដោយភាព​រវើរ​វាយ​ប្រសិន​​​ជាប្រធានក្រុម Barcelona កីឡាករ Lionel Messi និងផ្ទេរមក​កាន់​ទឹកដី San Siro នាពេល​ខាង​មុខនេះ។ លោក Conte បានឆ្លើយប្រាប់បណ្តាញសារពត៌មានជុំវិញករណីផ្ទេរដ៏មានសក្តានុពល​របស់​កីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះបន្ទាប់ពី Inter Milan ផ្តួលម្ចាស់ផ្ទះ Genoa Genoa ៣​ទល់​និង០កាលពីថ្ងៃសៅរ៍ ។

Conte claims news of Inter Milan signing Messi is more of 'fantasy'

អតីតគ្រូបង្វឹកតោខៀវ Chelsea សញ្ជាតិអ៊ីតាលីបានបញ្ជាក់យ៉ាងច្បាស់ៗដូច្នេះថាៈ ជារឿងមិនអាច​ទៅ​រួចនិងមានរហេតុ​ផ​លជាច្រើន។ តែសម្រាប់ខ្ញុំយល់ថា​មានតែមនុស្សឆ្កួតនៅក្នុងពិភពបាល់ទាត់ ដែល​មិនចង់បានគាត់ ​(Messi​) ​នោះទេ។ ប៉ុន្តែស្ថិតនៅ​ក្នុង​កាលៈទេសៈបែបនេះវាពិតជានៅ​ឆ្ងាយពី​សមត្ថភាព​ក្លឹបរប​ស់​យើង​និង​ពីអ្វី​ដែល​យើងកំពុងធ្វើនិងអ្វី​ដែល​​យើង​កំពុងព្យាយាមកសាង។ យ៉ាង​ណា​មិញ​យើង​ត្រូវបង្កើត​ក្រុម​មួយ​ដែល​មានមូលដ្ឋានរឹងមាំទើបអាចក្លាយជាជម្រើសរបស់កីឡាករឆ្នើមៗបាន។

Conte denies rumors about Messi's move to Inter Milan | Saudi 24 News

អនាគតរបស់ខ្សែប្រយុទ្ធដ៏ល្បីល្បាញ​មានជំនាញ​ប្រើប្រាស់​ជើង​ឆ្វេងរូបនេះ ជួបប្រទះអនាគតមិ​ន​ច្បាស់​លាស់​បន្ទាប់​ពី Barcelona របូតតំណែងឯក La Liga នៅរដូវ​កាល​នេះបូករួមទំនាក់ទំនងមិន​សូវ​ចុះ​សម្រុងរវាងប្រធានក្លឹបនិងក្រុមប្រឹក្សាភិបាលដែលជាហេតុនាំធ្វើ​អោយម្ចាស់ពាន​បាល់​មាស ​(Ballon d​’Or​ ៦ សម័យ) អាចនិងចាកចេញពីទឹកដី Camp Nou ក្រោយ​ពេល​កិច្ចសន្យារ​បស់ខ្លួន​និង​បញ្ចប់​នៅឆ្នាំ​ក្រោយ។ប្រភពពត៌មានដ៏រសើបមួយទៀតក៏បានចុះផ្សាយផងដែរនោះគឺឪពុករបស់ Messi ទើបតែទិញ​ផ្ទះ​​មួយ​នៅក្នុងទីក្រុង Milan នាសប្តាហ៍នេះបានធ្វើឱ្យ ពាក្យចចាមអារ៉ាមនៃ ការផ្លាស់ធ្វើអោយ​មជ្ឈដ្ឋាន​បាល់​ទាត់កាន់តែមានចំណាប់អារម្មណ៏និងដាក់ចំងល់លើករណីនេះ ។

Inter Milan បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់លេខ ២ គិតត្រឹមសប្តាហ៏ទី៣៦ ខណៈអតីតក្លឹប Juventus បាន​​ឈ្នះ​ពាន Serie A ជាលើកទី ៩ ជាប់ៗគ្នាពេលពួកគេផ្តួល Sampdoria កាលពីយប់ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះបាត់ទៅហើយ។

 

ប្រភពព័ត៍មាន៖ Goal.com