អង់គ្លេស៖ Jan Vertonghen បានបង្ហាញខ្លួនជាលើកចុងក្រោយក្នុងជំនួបស្មើគ្នារវាងស្ទាំងខៀវ Crystal Palace និង មាន់ខ្នាយមាស Tottenham នៅថ្ងៃបិទបញ្ចប់រដូវកាល Premier League ២០១៩-២០២០​កាល​ពីថ្ងៃអាទិត្យម្សិលមិញនេះ។ខ្សែការពារកណ្តាលសញ្ជាតិបែលហ្ស៊ិករូបនេះបានបង្ហោះសារនៅលើបណ្តាញសង្គម Twitter បញ្ជាក់ថារូបគេនឹងចាកចេញពីកីឡាដ្ឋាន London Stadium ដោយគ្មានតម្លៃខ្លួន (Free Transfer) ក្រោយរួមរស់​ជាមួយក្លឹបអស់រយៈពេល៨ឆ្នាំ។

Tottenham confirm Jan Vertonghen and Michel Vorm departures ...

Vertonghen បច្ចុប្បន្នមានវ័យ៣៣ ឆ្នាំគឺសមាជិកដ៏សំខាន់របស់ក្រុម ក្នុងរយៈពេលប៉ុន្មានចុង​ក្រោយ​នេះ បន្ទាប់ពីរូបគេបង្ហាញខ្លួនបាន ៣១៥ ប្រកួតគ្រប់ក្របខណ្ឌទាំងអស់ក្រោយផ្ទេរពី Ajax មកកាន់​ក្លឹប​ក្នុងឆ្នាំ ២០១២ ។

Jan Vertonghen heads for Tottenham exit, Ledley King joins ...

រូបគេបានជួយក្លឹបឈានដល់វគ្គផ្តាច់ព្រ័ត្រ League Cup ក្នុងឆ្នាំ ២០១៥ និងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ៤ ឆ្នាំក្រោយមកក្នុងនាមខ្សែការពារគួរឱ្យទុកចិត្តម្នាក់នៃក្របខ័ណ្ឌ Premier League និងជាប់ឈ្មោះជាកីឡាករលេងល្អប្រចាំនៅរដូវកាល ២០១២-២០១៣ និង ២០១៧-២០១៨ ។

 

ប្រភពព័ត៍មាន៖ BBC