អង់គ្លេស៖ លោក Jurgen Klopp អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Liverpool បាន​ជាប់​ជា​គ្រូបង្វឹក​ឆ្នើម​ប្រចាំ​ឆ្នាំ​សមា​គម​គ្រូបង្វឹក​ក្នុង​ក្រប​ខ័ណ្ឌលីក កាលពីថ្ងៃចន្ទ ក្រោយពី​បាន​ដឹកនាំ​ឲ្យ​ក្លិប​ស្ថិតក្នុង​តំបន់ Merseyside មួយ​​នេះ លើក​ពាន​លីក​ជាលើក​ដំបូង​របស់​ខ្លួន​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​។ ក្រុម Liverpool របស់​លោក Klopp បាន​ឈ្នះ​ពាន​​ក្រប​ខ័ណ្ឌ Premier League ខណៈ​ដែលនៅសល់​៧​ប្រកួត​ទៀត ហើយពួក​គេ​បាន​បញ្ចប់​រដូវ​កាល​នេះ ដោយមាន​១៨​ពិន្ទុ នៅ​លើ​កំពូល​តារាង​។

គ្រូបង្វឹក​សញ្ជាតិអាល្លឺ​ម៉ង់​រូបនេះ បាន​យកឈ្នះ​លើ​គ្រូបង្វឹក​របស់​ក្លិប Leeds United លោក Marcelo Bielsa គ្រូបង្វឹក​របស់​ក្លិប Wycombe Wanderers លោក Gareth Ainsworth និងម្ចាស់​ពាន​ឆ្នាំ​ចាស់​​លោក Chris Wilder គ្រូបង្វឹករបស់​ក្លិប Sheffield United ដើម្បី​ឈ្នះ​ពាន Alex Ferguson Trophy ខណៈដែល​ពាននេះបាន​ដាក់​ឈ្មោះឈ បន្ទាប់​ពី​ឈ្មោះ​របស់​អតីតគ្រូបង្វឹក​នៃក្លិប Manchester United​។ លោក Klopp បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំពិត​ជា​រីក​រាយ​ណាស់ ក្នុង​ការ​ឈ្នះ​​ពាន​ដ៏​អស្ចារ្យ Alex Ferguson Trophy នេះ ដែល​បាន​ដាក់​ឈ្មោះ​បន្ទាប់​ពី​បុរសម្នាក់ដែលខ្ញុំ​តែង​តែ​សរសើរ​ជានិច្ច​»​។ លោក​បាន​បន្ថែម​ទៀត​ថា៖ «រាល់​អ្វី​ៗ​ដែល​យើង​បាន​ទទួល​ជោគ​ជ័យ​ នៅ Liverpool ក្នុងឆ្នាំនេះ មិន​អាច​ធ្វើ​ឡើង​ដោយ​គ្មាន​ក្រុម​បុគ្គ​លិក​គ្រូបង្វឹក​ដ៏​អស្ចារ្យ​ឡើយ ព្រោះ​ពួក​គេ​ធ្វើ​ឲ្យ​យើង​មាន​ភាព​ឆ្លាត​វៃ​ជា​ពិសេស​ក្នុង​កីឡា​បាល់ទាត់​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia