បារាំង៖ ខ្សែប្រយុទ្ធឆ្នើមក្រុម​ Paris St-Germain កីឡាករ Kylian Mbappe នឹងខកខានការប្រកួតវគ្គ ១៦ ក្រុម​ចុងក្រោយពានរង្វាន់ Champions League ជាមួយក្លឹប Atalanta នៅទីក្រុង Lisbon នៅថ្ងៃទី ១២ ខែ​សីហា​។​ Mbappe សមាជិកជ័យលាភី World Cup ២០១៨ មានវ័យ ២១ ឆ្នាំបានរងរបួសកជើង​អំឡុង​​ពេល​ប្រកួត​ដណ្តើម​​ពាន​រង្វាន់ French Cup វគ្គផ្តាច់ព្រ័ត្រទល់នឹង Saint-Etienne កាលពីថ្ងៃ​សុក្រសប្តាហ៏មុន។

Mbappé will be out for 3 weeks and will miss the quarterfinals of ...

គួរបញ្ជាក់ថាកំលុងពេលរងរបួស Mbappe បានចាកចេញពីទីលានទាំងទឹកភ្នែកបន្ទាប់ពីត្រូវបាន​ខ្សែ​ការ​ពារ​​ក្លឹប Saint-Etienne កីឡាករ Loic Perrin ព្យាយាមរារាំងរូបគេនៅពាក់​កណ្តាលតង់ទី១។

បន្ទាប់ពីបានធ្វើកោសល្យវិច្ឆ័យដោយក្រុមគ្រូពេទ្យវេជ្ជសាស្រ្តរបស់ក្លឹបកីឡាករឆ្នើមរបស់ក្រុមមាន់គកបារាំងរូបនេះ​​មានបញ្ហាក្រោយឆ្លងកាត់ការស្កែនបានបញ្ជាក់ថាៈ រូបគេរងរបួសស្នាមជាំកជើងជាមួយនឹង​ការ​ខូចខាតដល់សរ​សៃពួរខាងក្រៅផងដែរ។ Mbappe និងអវត្តមានមិនអាចចូលលេង​បានយ៉ាង​ហោច​​ណាស់​៣សប្តាហ៍។ Mbappe អាចនឹងត្រឡប់​មកហ្វឹកហាត់ជួយក្រុមវិញបាននៅថ្ងៃទី ១៨ ខែសីហា បើសិនជា PSG ឆ្លង​ផុត​វគ្គ​១៦​ក្រុមចុងក្រោយ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនិងធ្វើឡើង​នៅរាជធានី​ Lisbon​ ប្រទេសព័រទុយហ្កាល់ នៅថ្ងៃទី ២៣ ខែសីហា២០២០ ខាងមុខនេះ៕

Kylian Mbappe ruled out of PSG's Champions League clash vs ...

ប្រភពព័ត៍មាន៖ BBC