Chelsea រំពឹងថាខ្សែបម្រើស្លាប Willian នឹងចូលរួមជាមួយក្រុមគូប្រជែង និង ជាក្លឹបរួមទី ក្រុងឡុង​ដ៏​គឺ​កាំភ្លើងធំ Arsenal ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន​(Free Transfer)​​​​​​​​ ក្រោយពីរដូវ​កាល២០១៩-២០២០​​បានបញ្ចប់យោងតាមគេហទំព័រThe Guardian បានចុះផ្សាយ ។ កីឡាករវ័យ ៣១ ឆ្នាំសញ្ជាតិ​ប្រេស៊ីល​រូបនេះ​នឹង ក្លាយជាកីឡាករដែល​អាច​ចូល​រួម​ជាមួយក្លឹបផ្សេងៗ​ដោយគ្មានតម្លៃខ្លួនពេល​កិ​ច្ច​​សន្យា​របស់​គេជាមួយក្លឹបតោខៀវ អស់សុពល​ភាព​នៅខែ​សីហា​នេះ ។

The only way Arsenal will complete Willian transfer from Chelsea ...

ក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៤ Chelsea បានផ្តល់ជូន Willian នូវកិច្ចសន្យាថ្មីរយៈពេល ២ ឆ្នាំប៉ុន្តែ Willian បដិសេធមិនទាន់បានទទួល​យកល័ក្ខខ័ណ្ឌថ្មីជាមួយម្ចាស់​ជើងឯក ​Europa Leagueទេ។ទោះ យ៉ាងណា​រូប​​គេ​ចង់​បានកិច្ចសន្យារហូតដល់ទៅ៣ឆ្នាំ ដែលផ្ទុយពីគោលការណ៏របស់ក្លឹបគឺ​មិន​ចង់​ផ្តល់​ជូន​សម្រាប់​កីឡាករដែល​​មាន​វ័យលើសពី៣០ឆ្នាំនោះទេ៕

 

ប្រភពព័ត៍មាន៖ Goal.com