ប្រទេសអេស្ប៉ាញ៖ លោក Xavi Hernandez ដែល​កំពុង​តែ​ដឹកនាំក្លិប Al-Sadd ក្នុង​ប្រទេស​កា​តា បានប​ញ្ជាក់​ថា «គោល​ដៅ​ចម្បង» របស់​លោក​គឺ​ដឹកនាំក្លិប Barcelona ដែល​ជាក្លិប​លោក​​ធ្លាប់​បាន​ឈ្នះពាន​ជាច្រើន ប៉ុន្តែ លោកកំពុង​តែ​ផ្តោត​លើ​ការ​ងារ​នាពេល​បច្ចុប្បន្ន​របស់​លោក​។

Gracias, Xavi Hernández – EssentiallySports

លោក Xavi ក៏​បានប​ញ្ជាក់​ថា លោក​កំពុង​តែ​មាន​សុខភាពល្អ ក្រោយពី​​បាន​តេស្ត​ឃើញ​ជា​វិជ្ជ​មាន​ទៅលើ​វីរុសកូរ៉ូ​ណា​។ នៅក្នុងកិច្ច​សម្ភាសន៍​មួយ​ដែល​ត្រូវ​បាន​ចេញផ្សាយ​កាលពីថ្ងៃ​អង្គារ នៅ​ទំព័រ​​កា​សែត Marca ក្នុង​ទីក្រុង​ម៉ា​ឌ្រីដ លោក Xavi បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​មិន​លាក់​បាំង​ឡើយ ហើយ​ខ្ញុំ​តែង​តែ​បាន​និយាយ​ថា គោល​ដៅ​ដ៏ចម្បង​របស់​ខ្ញុំ​ នៅពេលដែល​វា​អាច​កើត​ឡើង គឺ​​ក្លិប Barca​។ ទី​នោះ​គឺ​ជា​ផ្ទះ​​របស់ខ្ញុំ ហើយ​និ​ងក្លាយ​ជា​សុបិន​មួយ​»​​។

Xavi tests positive for COVID-19: club - RFI

លោក​បានបន្ថែម​ទៀត​ថា៖ «ប៉ុន្តែ បច្ចុប្បន្ន ខ្ញុំ​កំពុង​តែ​ផ្តោត​លើ​ការ​ដឹកនាំក្លិប Al-Sadd ដែល​កំពុង​តែ​រំភើប​ជាមួយ​នឹង​រដូវកាល​ថ្មី​​។ នៅពេល​ដែល Barca ដាក់សំណើ មិនថា ក្នុង​រយៈពេល​ខ្លី ឬ​វែង​ក៏ដោយ ខ្ញុំ​នឹង​ទទួល​យក​ភ្លាម​»​​។ លោក Xavi បាន​​បញ្ជាក់​ថា លោក​មិន​ចង់​ធ្វើ​ឲ្យ​តំណែង​របស់​គ្រូបង្វឹក​បច្ចុប្ប​ន្ន​គឺ​លោក Quique Setien គ្មាន​ស្ថិរ​ភាព​ឡើយ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia