ប្រទេសអង់គ្លេស៖ ខ្សែ​ប្រយុទ្ធ Timo Werner បាន​បញ្ជាក់​ថា លោក Frank Lampard អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប Chelsea គឺ​ជា​កត្តា​លីករ​ដ៏សំខាន់ នៅ​ក្នុង​ជម្រើស​របស់​គេ​ ដើម្បី​ចូលរួម​ជាមួយ​នឹងក្លិប​តោ​ខៀវ​មួយ​នេះ នៅ​រដូវ​កាល​ក្រោយ បើ​ទោះ​បី​មាន​ការ​ចាប់​អារម្មណ៍​ពី​ក្លិបធំ​ៗ​ជាច្រើន​នៅ​អឺ​រ៉ុប​ក៏ដោយ​។

Werner has "no desire" to leave Leipzig - AS.com

Werner វ័យ​២៤​ឆ្នាំ បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣៤​គ្រាប់ សម្រាប់​ក្លិប RB Leipzig ក្នុង​រដូវ​កាល​ឆ្នាំ​២០១៩-២០២០ ប៉ុន្តែ នឹង​មិន​ចូលរួម​ជាមួយនឹងក្រុម​​អាល្លឺ​ម៉ង់​មួយ​នេះ ក្នុងក្រប​ខ័ណ្ឌ ChampionsLeague នៅ​ខែក្រោយ​ឡើយ ខណៈ​ដែល​រូប​គេ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​កីឡដ្ឋាន Stamford Bridge រួច​ជាស្រេច ដើម្បី​ត្រៀម​សម្រាប់​រដូវ​កាលក្រោយ​។ តារាឆ្នើម​អន្តរ​ជាតិ​អាល្លឺ​ម៉ង់​រូបនេះ គឺ​ជា​គោល​ដៅ​របស់​ក្លិប​ធំ​ៗ​ជាច្រើន ខណៈ​ដែល Liverpool បាន​ទាក់​ទង​ទិញ​​អស់រយៈពេល​ជាច្រើន​ខែមកហើយ ក្រោយ​ពី Wernerបាន​បង្ហើប​ពី​ឈ្មោះ​របស់​លោក boss Jurgen Klopp គ្រូបង្វឹក​របស់ Liverpool​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា រូប​គេ​បាន​បញ្ជាក់​ថា ទស្ស​ន​របស់​លោក Lampard ទៅលើ​របៀប​ដែល​រូប​គេ​ស័ក្តិ​សម​នឹង​តំបន់​ប្រយុទ្ធ​ថ្មី​នា​រដូវ​កាល​ក្រោយ ដោយ​កីឡាករ Hakim Ziyech ត្រូវ​បាន​ទិញ​ចូល​រួច​ជាស្រេច​ពីក្លិប Ajax ធ្វើ​ឲ្យ​រូប​គេ​ជឿជាក់​ក្នុងការ​ចូលរួម​ជាមួយ​នឹងក្លិប Chelsea ក្នុង​តម្លៃ​ខ្លួន​៥៤​លាន​ផោន (ស្មើ​នឹង​៧០​លាន​ដុល្លារ​អាមេរិក​​។ ទាក់ទង​នឹង​ឥទ្ធិ​ពល​របស់​លោក Lampard ខ្សែ​ប្រយុទ្ធ Werner បាន​ប្រាប់​គេហ​ទំ​ព័រ Chelsea ថា៖ «គាត់​គឺ​ជា​កតត្តាលីករដ៏ចម្បង​។ យើង​បាន​ជជែក​គ្នា​ជាច្រើន​ពី​ចំណុច​នានា ដូច​ជា​ប្រព័ន្ធលេង របៀប​ដែល​គាត់​ចង់​លេង និង​រង់​ចាំមើល​ខ្ញុំ​លេង ហើយ​របៀប​ដែល​ប្រព័ន្ធ​ស័ក្តិ​សម​នឹង​រូប​ខ្ញុំ​»​៕

Timo Werner: The Pros and Cons of the German Joining Chelsea

ប្រភព​ព័ត៌​មាន៖ Channel News Asia