បរទេស៖ ក្លិប RB Leipzig បាន​ប្រកាស​កាលពីថ្ងៃអង្គារថា ពួក​គេ​បាន​បំពេញ​ការ​នា​យក​អតីត​តារាឆ្នើម​របស់​ខ្លួន Timo Werner ពី​ក្លិប Chelsea វិញ ក្នុងកិច្ច​សន្យា​រយៈ​ពេល​៤​ឆ្នាំ​។ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិអាល្លឺ​ម៉ង់ Werner វ័យ​២៦​ឆ្នាំ បាន​ចំណាយ​ពេល​២​រដូវ​កាល​នៅក្លិប​អង់គ្លេស ដោយ​បាន​ស៊ុត​បាល់បញ្ចូល​ទី​១០​គ្រាប់ ក្នុង​ការ​​បង្ហាញខ្លួន​៥០​លើក​ក្នុងក្រប​ខ័ណ្ឌ Premier League​។

Bundesliga: Just two years after leaving... Werner returns to RB Leipzig at  knockdown price | Marca

បើ​យោង​ទៅ​តាម​ព័ត៌​មាន​នានា ក្លិប​ស្ថិតក្នុងក្រប​ខ័ណ្ឌ Bundesliga មួយនេះ បាន​ចំណាយ​ប្រាក់ចំនួន​២៥​លានផោន (ស្មើ​នឹង​៣០,២លានដុល្លារ​អាមេរិក) ដើម្បី​នាំ​យក​ខ្សែ​ប្រយុទ្ធ​ដ៏ឆ្នើម​របស់​ពួក​គេ​ត្រឡប់មក​វិញ​។ Werner បាន​ឲ្យដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍មួយ​របស់ Leipzig ថា៖ «ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់​​ក្នុងការ​អាច​លេង​ឲ្យ​ក្លិប RB Leipzig ម្តង​ទៀត​។

Timo Werner sends heartwarming message to Chelsea as Fabrizio Romano  reveals shock low fee that seals RB Leipzig return

ខ្ញុំ​បាន​ជួប​ពេលវេលា​ដ៏អស្ចារ្យនៅ​ទីនេះ នៅ​ចន្លោះ​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០២០ ដែលនៅពេលនោះ​យើង​បានបង្ហាញពី​ទម្រង់​លេង​ដ៏អស្ចារ្យ ក្នុងនាម​ជា​ក្លិប​ចំណូល​ថ្មី​ក្នុងលីគ​នេះ​»​។ កាលពី​ព្រឹកថ្ងៃ​អង្គារ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អាល្លឺ​ម៉ង់​រូបនេះ បាន​ប្រកាស​ពីការ​ចាក​ចេញ​របស់គេ​ពីកីឡដ្ឋាន Stamford Bridge ដែល​ជាកន្លែង​រូប​គេ​បាន​ឈ្នះពានក្រប​ខ័ណ្ឌ Champions League ក្នុង​ឆ្នាំ​២០២១​ ប៉ុន្តែ បាន​ជួប​ការលំបាក​ក្នុង​​ការ​រក​ឲ្យឃើញ​ទម្រង់​លេង​ដ៏រឹង​មាំ​របស់​គេ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia